ថង សាវុន បើកដៃឲ្យមេឈ្មួញឈើប្រណីតប្រចាំខេត្តរតនគីរីឈ្មោះចែ ច្រឹប ដឹកឈើទៅស្រុកយួនទៀតហើយ

ខេត្ត​រត​ន​គិរី​ ៖​ លោកថង សាវុន ចៅហ្វាយខេត្តរតនគិរីចាប់ផ្តើមបើកដៃឲ្យចែ ច្រឹបមេឈ្មួញឈើប្រណិតលួចដឹកឈើ យកទៅលក់នៅស្រុកយួនទៀតហើយ បើទោះបីជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ឲ្យសមត្ថកិច្ចពាក់ពន្ធ័យកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមឈ្មួញរកសុីខុសច្បាប់ដឹកជញ្ជូនយកទៅលក់នៅព្រំដែនប្រទេសយួនជាកន្លែងទីផ្សារលក់ឈើប្រណីតយ៉ាងណាក៏ដោយនោះ ។

បទល្មើសជំនួញឈើប្រណីតពុំមានការថមថយនោះដែរ ដោយសារតែសមត្ថកិច្ចពាក់ពន្ធ័តាមគោលដៅ ពិសេសប្រធានច្រកទ្វារទូទាំងប្រទេសជាប់ព្រំដែនប្រទេសយួន បានសម្របសម្រួលជាមួយក្រុមឈ្មួញបើកភ្លើងខៀវអោយក្រុមឈ្មញដឹកជញ្ជូនឈើប្រណីតតាមច្រកដែលខ្លួនគ្រប់គ្រងដោះដូរ និងលាភសក្ការះធ្វើឲ្យមានបទល្មើសកើតឡើងយ៉ាងពេញបន្ទុកភ្លេចពីតួនាទីរបស់ខ្លួន និងហ៑ានប្រឆាំងបទបញ្ជាដោយគ្មានខ្លាចញញើតនឹងច្បាប់បន្តិចណាឡើយ។

តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​រថយន្តដឹកឈើប្រណិតនៅតែបន្តចេញ ​ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ អូរ​យ៉ាដា​វ​ចេញ​ទៅព្រំដែនប្រ​ទេយួន ​ដោយ​ជោគ​ជ័យ​ ដោយ​គ្មាន​ការ​បង្ក្រាប​ ពី​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នោះទេ​ ពិ​សេស​គឺ​ប្រធាន​ច្រក​ អូរ​យ៉ា​ដាវ​តែម្ត​ង​ ដែល​ចាំតែ​រា​ប់ក្បាល​ឡាន​យក​លុយ ​ទោះបី​ជាប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​ បាន​ចេញ​ប​ទ​បញ្ជា​ ឲ្យប​ង្រ្កាប​ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ ដែល​ជា​បទ​ល្មើស​ឧក្រិដ​កម្ម​ឆ្លង​ដែន​ក៏ដោ​យ​ ។

ប្រភពព័ត៌​មាន​​បាន​ ឲ្យដឹងថារថ​យន្ត​ដឹក​ឈើ​ទាំង​នោះ ​ត្រូវ​បាន​គេស្គា​ល់​ថា_​ជា​របស់​ថៅកែស្រី​ជើងខ្លាំងប្រចាំខេត្តរតនគីរីឈ្មោះ​ ចែ​ ច្រឹប​ ​ ដែល​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើខុ​សច្បាប់​ ទៅស្រុ​កយួ​ន​តាម​ច្រក​អូរ​យ៉ាដា​វ​ ជាយូរឆ្នាំ​មក​ហើយ​ ហើយ​មិន​ដែល​មាន​សមត្ថ​កិច្ច​ ឬ​មន្ត្រី​ជំនាញ​ណាហ៊ា​ន​ប៉ះពា​ល់នោះ​ឡើយ​ ព្រោះចែច្រឹបបានបងលុយ់ប្រចាំខែអោយសមត្ថកិច្ចពាក់ពន្ធ័រួចអស់ហើយ។​​

សេច​ក្តី​រាយកា​រណ៍​ ខាង​លើឲ្យ​ដឹង​ថា​ ការ​ដឹក​ជញ្ជូន​ឈើ ​ប្រណីត​ឆ្ពោះទៅ​ស្រុក​យួន​របស់​មេឈ្មួ​ញ​ល្បីឈ្មោះ​ ​ចែ​ ច្រឹប​ បាន​ចាប់ផ្តើមលួចដឹកទៅស្រុកយួនបានដោយ​រលូន​ទៀតហើយពីព្រោះតែ

លោកថង សាវុន និង​សមត្ថ​កិ​ច្ច​ពាក់​ព័ន្ធ​ ត្រូ​វ​បាន​សម្រប​សម្រួល​ជា​ប្រពន្ធ័​ ចាំ​តែ​ទទួល​លាភ​សក្ការៈ​ពី​ចែច្រឹ​ប​តែ​ប៉ុណ្ណោះ។​ប្រភព​រាយ​ការណ៍​បន្ថែមថា ចែ​ ច្រឹប​ គឺ​ជា​ឈ្មួញ​រក​ស៊ី​ឈើខុ​សច្បា​ប់​ ដែល​ចេះ​សម្រប​សម្រួល​គ្រប់​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំនាញទាំ​ងអ​ស់​ក្នុង​ខេត្ត​រតន​គីរី​ ទើប​ធ្វើ​ឲ្យ​មុខ​របរ​ខុសច្បា​ប់រ​បស់ ​ចែ ​ច្រឹប​ បាន​រលូន​ គឺដោ​យសា​រតែ​បង់​លុយ​ ដាក់​ខែ​ឲ្យ​គ្រប់ស​មត្ថ​កិច្ច​ និង​មន្ត្រីជំ​នាញ​ សំ​ខាន់​លោក​ប្រធាន​ច្រក​អូរ​យ៉ាដា​វ ​ដែល​ល្បីខា​ង​ពុក​រលួយ​ ពាក់​ព័ន្ធ​បើក​ច្រក​ឲ្យ​ឈ្មួញ​នាំ​ឈើចេ​ញ​ទៅស្រុ​ក​យួន ​។​

ចែ ច្រឹប​​ ជា​​ឈ្មួញ​​ឈើមិ​​ន​​ណយ​​នោះ​​ទេ​​ ព្រោះ​​មន្រ្តីជំ​នាញ​តូច​តាច​ ចែ​ ច្រឹប ​ខ្ពើមមើ​លមុ​ខតែស​មត្ថកិ​ច្ច​ធំ​ ឬ​ជំនាញ​ព្រៃឈើ ​ទើបចែ​ច្រឹប​សុំស្គា​ល់និងស​ម្រប​សម្រួល​ ជា​ហេតុ​ធ្វើ​ឲ្យ​មុខ​របរ​ជួញឈើ​ខុសច្បាប់​របស់គា​ត់ទ​ទួល​បាន​ជោគជ័​យ ​និង​ដឹក​ជញ្ជូន​ជាចំ​ហរ​ ព្រោះ​ថា​ សម​ត្ថ​កិច្ច​មន្ត្រីជំ​នាញ​ទាំង​អស់​ត្រូវ​បាន​ចែ​ច្រឹប​លួង​លោម​បាន​ហើយ​ ដូច្នេះ​ រឿងអី​គាត់​ត្រូវ​ខ្លាច​ ឬលា​ក់បាំង​មុខ​រប​រខុស​ច្បាប់​នោះ ​។

ប្រជាព​លរ​ដ្ឋរា​យកា​រណ៍​បន្ថែម​ថា​ ចែ ​ច្រឹប​ បាន​ដឹក​ជញ្ជូន​ឈើស្ទើ​រ​រាល់​ថ្ងៃ​ចេញ​ទៅ​ស្រុកយួន​ តាម​ច្រក​អូរយ៉ា​ដា​វ​ ហើយ​គេ​មិន​ដែល​ឃើញ​ ឡាន​ដឹក​ឈើ ​ចែ​ ច្រឹប​ ត្រូវ​សមត្ថកិ​ច្ច​ឬម​ន្ត្រីជំ​នាញ​ណាឃា​ត់ម្តង​ឡើយ​ សូម្បី​តែ​ប្រធាន​ច្រក​អូរ​យ៉ាដា​វ​ក៏ស​ម្ងំ​ស្ងៀម​ផង​ដែរ​ ព្រោះតែ​ម្នាក់ៗ​ ទទួល​សំណែ​ន​ពី​ ចែ​ ច្រឹប​ ឡើង​ឆ្អែត​អស់​ហើយ​ ។​

អ្នកវិភាគឯករាជ្យបានលើកថា បទបញ្ជានាយករដ្ឋមន្ត្រីហាក់ដូចជាពុំមានប្រសិទ្ធភាពមកលើមន្ត្រីថ្នាក់ក្រោមនោះទេ? គេសង្កេតឃើញបទល្មើសព្រៃឈើក្រុមឈ្មួញផ្អាកសកម្មភាពដឹកជញ្ជូន នៅពេលនាយករដ្ឋមន្ត្រីដាក់បទបញ្ជាខ្លាំងៗបានតែពីរបីថ្ងៃតែប៉ុណ្ណោះ ។ ក្រោយមកបទល្មើសការជួញដូរឈើប្រណីតខុសច្បាប់កើនឡើងទ្វេដងមិនខុសពីសុភាសិតខ្មែរពោលថា «កោកៗសឹកម៉ាត់ ត្រដោកឆ្អែតពោះគោ ពោះក្របីនោះទេ» កត្តាទាំងអស់នេះបទល្មើសព្រៃឈើមិនអាចធ្វើការទប់ស្កាត់នោះទេ?

ព្រៃឈើនឹងហឹនហោចអស់នៅពេលដ៏ខ្លីខាងមុខនេះមិនខានឡើ យបើការទប់ស្កាត់គ្មានប្រសិទ្ធភាព ​៕

Loading...