ថវិកាសម្តេចតេជោ ដែលឧបត្ថម្ភដល់សិស្សានុសិស្ស ក្នុងសាលាសិរីសោភណ័ ត្រូវបានប្រគល់ដល់ដៃសិស្សក្រោយបែកធ្លាយថា នាយិកាស៊ីដាច់អស់

ខេត្តបន្ទាយមានជ័យ៖ ថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជដែលប្រមាណជិត១៣លានរៀលដែលផ្តល់ជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលាសិរីសោភ័ណត្រូវបានគេរាយការណ៍ថានាយិការសាលានេះស៊ីដាច់អស់មួយចំនួនក្រោយពីបើកអោយតែគ្រូនិងសិស្សខ្លះ។ពត៌មានស៊ីដាច់លុយសិស្សនេះត្រូវបានលោកគ្រូ-អ្នកគ្រូយកមកធ្វើជាប្រធានបទនៃអំពើពុករលួយរបស់នាយិកា ណាត ស៊ីវឡាយ។

ក្រោយមានការបែកធ្លាយនូវការស៊ីដាច់លុយសិស្សជាច្រើនលានរៀលទើបនៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ លោកស្រីនាយិកា ណាត ស៊ីវឡាយ បានបញ្ចេញលុយនោះមកវិញ ហើយក៏បានកោះហៅសិស្សដែលមិនទាន់បានទទួល អោយមកបើកយកលុយនោះគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថាក្រោយពីបានជួបជាមួយអ្នកយកពត៌មានសិស្សានុសិស្សនៅក្នុងសាលាសិរីសោភណ័បាននិយាយប្រាប់ថាពួកគាត់មិនទាន់ទទួលបានលុយសម្តេចឧបត្ថម្ភម្នាក់១ម៉ឺនរៀលនោះទេព្រោះមានអ្នកខ្លះដឹងក៏បានរីអ្នកមិនដឹងក៏អត់ ហើយមួយវិញទៀតថាចាំគ្រូអោយបើគ្រូមិនអោយក៏មិនទារដែរ ខ្លាច…។ សិស្សខ្លះនិយាយថា លុយ១ម៉ឺននោះមិនចង់ទេ ព្រោះទំរាំបានលុយហ្នឹង គឺអ្នកនាយិកាតម្រូវអោយពលកម្មសំអាតក្នុងសាលាបែកញើសហូរញើសនិងសែងដីទៀតផង។

អ្នកគ្រូម្នាក់ដែលបង្រៀនក្នុងសាលានេះបាននិយាយថាសម្តេចតេជោបានចុះមកសំណេះសំណាលជាមួយលោកគ្រ-អ្នកគ្រូនិងសិស្សានុសិស្សក្នុងឱកាសបើកបវេសនកាលនិងបានឧបត្ថម្ភលុយប្រមាណ១២លាននិង៩សែនរៀល។គ្រូបានទទួលគ្រប់គ្នាលើកលែងតែសិស្ស។សិស្សខ្លះក៏បានចូលមករៀនបណ្តើរៗហើយក៏ត្រូវគ្រូបន្ទុកថ្នាក់ចែកអោយរួចហើយ តែចំណែកសិស្សដែលចូលក្រោយមិនបានទទួលទេ ព្រោះលុយដែលនៅសល់ទាំងប៉ុន្មាននាយិការប្រមូលយកវិញអស់។ហើយរាល់លុយទាំងអស់ដែលនាយិការប្រមូលពីតាមបណ្តាគ្រូបន្ទុកថ្នាក់នោះក៏បាត់សូន្យឈឹងមិនវិលវិញទេ ទាល់តែមានរឿងអាស្រូវទើបយកមកបើកអោយសិស្សវិញ៕

Loading...