ទីក្រុងបាងកក ប្រទេសថៃ បានចាត់វិធានការបិទដំណើរការអាជីវកម្មនានា រួមទាំងសាលារៀននិងកន្លែងកម្សាន្ត ស្របពេលដែលករណីឆ្លងជំងឺកូវីដ១៩ នៅតែបន្តកើនឡើង។ នៅថ្ងៃសុក្រនេះ ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីចំនួន ២៧៩ បន្ថែមទៀត ក្នុងនោះរួមមានករណីស្លាប់ ២។
ខេត្តចំនួន ៧ ក្នុងប្រទេសថៃ រួមទាំងទីក្រុងបាងកក ត្រូវបានចាត់ទុកជាតំបន់ឆ្លងរាលដាលខ្លាំង។ ភោជនីយដ្ឋានត្រូវបានអនុញ្ញាតឲ្យដំណើរការសម្រាប់ការទិញទៅបរិភោគនៅផ្ទះតែប៉ុណ្ណោះ ខណៈការរឹតបន្តឹងសកម្មភាពក្នុងប្រទេស នឹងបន្តរហូតដល់ពាក់កណ្តាលខែមករា។
ការឆ្លងរាលដាលនេះ បានផ្ទុះឡើងនៅផ្សារលក់គ្រឿងសមុទ្រនៅតំបន់ទីប្រជុំជន Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក។ គិតត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ ទីក្រុងបាងកក បានរកឃើញករណីឆ្លងថ្មីចំនួន ១៨០នាក់៕