ថៃចាប់បញ្ជូនពលករខ្មែរ១៣៥ នាក់មកប្រគល់ឲ្យសមត្ថកិច្ចខ្មែរ

ខេត្តបាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរ ប្រុស ស្រី សរុប១៣៥នាក់ មកប្រគល់ឲ្យអាជ្ញាធរខ្មែរវិញ ស្ថិតនៅតាមច្រកទ្វារចំនួនពីរ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរ មកប្រគល់ឲ្យសមត្ថកិច្ចខ្មែរ ចំនួន១៣៥នាក់ ក្នុងនោះ ស្រី៣៧នាក់ នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២១ មិថុនា ២០១៦ ដែលពលករកម្ពុជាទាំងនោះ ឆ្លងដែនខុសច្បាប់ចូលទៅទឹកដីគេ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ។

សមត្ថកិច្ចខ្មែរបានធ្វើការអបរំ និងណែនាំនូវបញ្ហាផ្សេងៗពីបញ្ហាចំណាត់ស្រុក ដោយខុសច្បាប់ វានិងអាចបង្កភាពអត្តរាយដល់អាយុជីវិតបាន ព្រោះដោយសាគ្មានច្បាប់ទម្លាប់ ក្នុងការឆ្លងដែនដោយខុសច្បាប់ និងការរស់នៅផងដែរ ។

រីឯខាងអធិការស្រុកសំពៅលូន ក៏បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១៤នាក់ ដែលបានបញ្ជូនមកប្រគល់ឲ្យ ខាងអាជ្ញាធរខ្មែរនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយអាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរមកតាមច្រកតំបន់ភ្នំដី កីឡូម៉ែត្រលេខ13 ស្រុកសំពៅលូន ចំនួន14នាក់ ប្រុស 07នាក់ ស្រី 05នាក់ ក្មេង 02នាក់ ៕

ses

ww

Loading...

Leave a Reply

Your email address will not be published. Required fields are marked *