ថៃផ្តល់រង្វាន់១លានបាត ដល់ជនណា ផ្ដល់ព័ត៌មានពាក់ព័ន្ធជនសង្ស័យ ដែលបំផ្ទុះគ្រាប់បែក

សមត្ថកិច្ចប៉ូលិសថៃ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ១លានបាត ដល់ជនទាំងឡាយណា ដែលបានផ្ដល់ដំណឹងពាក់ព័ន្ធនឹងជនសង្ស័យ ដែលដាក់គ្រាប់បែកបំផ្ទុះ អត្តឃាតសម្លាប់មនុស្សជាង២០នាក់ និង១២៥នាក់រងរបួស កាលពីវេលាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។

នៅពេលនេះ សមត្ថកិច្ចប៉ូលិសថៃកំពុងតែតាមចាប់ខ្លួនបុរសម្នាក់ បូព៌ាពាក់អាវពណ៌លឿង ដែលកាមរ៉ាសុវត្ថិភាពចាប់រូបបាន។ បុរសសង្ស័យខាងលើពាក់សាកាដូនៅពីក្រោយខ្នង មុនពេលមានការផ្ទុះកើតឡើងសម្លាប់មនុស្សរួចមក បុរសនោះដើរដោយខ្លួនទទេគ្មានសាកាដូនោះឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *