ថៃ​កំពុង​ស្វែងរក​សិទ្ធិ​ដើម្បី​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ពី​ជប៉ុន​

​ថៃ ៖ មន្ត្រី​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​ថៃ​កំពុង​ស្វែងរក​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​ជប៉ុន​ទាក់ទង​នឹង​ប៉ាតង់​ដើម្បី​ផលិត​ថ្នាំ Favipiravir ដែលជា​ប្រភេទ​ថ្នាំ​ព្យាបាល Covid-19 ដើម្បី​ទទួលបាន​សិទ្ធិ​ផលិត​នៅក្នុង​ប្រទេស​របស់ខ្លួន​។​

​អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​កញ្ញា Traisuree Taisaranakul បាន​ថ្លែងថា​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា កំពុង​តាម​យ៉ាង​យកចិត្តទុកដាក់​ពី​ការព្យាបាល​អ្នកជំងឺ Covid-19 ដូច្នេះ​លោក​អាច​បញ្ជា​ទិញ យ៉ាង​ឆាប់រហ័ស​ទាក់ទង​នឹង​ការទិញ​សិទ្ធ​ផលិត​ថ្នាំ​និង​ឧបករណ៍​ពេទ្យ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Anutin Chanvirakul បាន​រាយការណ៍​ទៅ​គណៈរដ្ឋមន្ត្រី​ថា​ការបញ្ជាទិញ​ត្រូវបាន​គេ​ដាក់​ហើយ ដើម្បី​ទិញ​ថ្នាំ Favipiravir ពី​ប្រទេស​ជប៉ុន សម្រាប់​ចែកចាយ​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​នៅ​ទូទាំងប្រទេស​។​

​យោងតាម​លោក Anutin អង្គការ​ឱសថ​រដ្ឋាភិបាល​(GPO) ត្រូវបាន​គេ​ណែ​នាំឱ្យ​ស្វែងរក​ការអនុញ្ញាត​ពី​ប្រទេស​ជប៉ុន​ដើម្បី​ផលិត​ថ្នាំ Favipiravir នៅក្នុង​ប្រទេស​ថៃ​។ កញ្ញា Traisuree បាន​និយាយថា​ក្នុងពេល​តែមួយ​មន្ទីរពេទ្យ​ឯកជន​នៅតែ​អាច​នាំចូល​ថ្នាំ​នេះ​បាន​។​

​កញ្ញា​បាន​មានប្រសាសន៍ថា​“ រដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ​បាន​ជូនដំណឹង​ដល់​គណៈរដ្ឋមន្ត្រី​ថា GPO កំពុង​ចាត់វិធានការ​ដើម្បី​ទទួលបាន​សិទ្ធិ​ផលិត ថ្នាំ Favipiravir នៅក្នុង​ប្រទេស​ថៃ​។​កញ្ញា​អ្នកនាំពាក្យ​បន្ត​ឲ្យ​ដឹងថា ដំណើរការ​នេះ​នឹង​បញ្ចប់​នៅ​ខែមិថុនា ឬ​កក្កដា ជា​ពេលដែល​អង្គការ​នឹងដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ដើម្បី​ផលិត​ឱសថ​ក្នុងស្រុក​ជាមួយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA)៕

Loading...