ថៃ​ចេះ​តែ​បាញ់​សម្លាប់​ ខ្មែរ​ចេះ​ធ្វើ​កំណត់​ទូត​

ក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់ហេតុ​ការទូត​មួយ​ទៅ​ស្ថានទូត​ថៃ​ដើម្បី​តវ៉ា​ករណី​បាញ់​សម្លាប់​ប្រជាជន​ខ្មែរ​៣​នាក់​ដែល​បាន​ដើរ​ឆ្លងកាត់​ព្រំដែន​ចូល​ក្នុង​ទឹកដី​ថៃ​។​

​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ បាន​ដកស្រង់​សេចក្តីរាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​និយាយ​ថា​ អ្នក​ភូមិ​ខ្មែរ​មួយ​ក្រុម​ដែល​បាន​ដើរ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ចូល​ក្នុង​ប្រទេស​ថៃ​ បាន​រង​ការ​បាញ់ប្រហារ​ដោយ​ទាហាន​ថៃ​…​ ក្នុង​នោះ​ មាន​ជនជាតិ​ខ្មែរ​ចំនួន​ ៣​ នាក់​បាន​ស្លាប់​។​ ជនជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ ទាំង​ ៣​ រួម​មានឈ្មោះ​ កេ​ត​ យ៉េ​ត​ អាយុ​៣៤​ឆ្នាំ​…​ឈ្មោះ​ កើ​ រី​ណា​ អាយុ​ ២៨​ ឆ្នាំ​ និង​ឈ្មោះ​ថា​ អាយុ​ ៣៣​ ឆ្នាំ​។​

​កំណត់ហេតុ​ក្រសួងការបរទេស​កម្ពុជា​ បាន​រំលឹក​អំពី​ការ​ជួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ការ​ បរទេស​កម្ពុជា​ និង​ថៃ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រួម​លើក​ទី​៩​ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ខេត្ត​ សៀមរាប​ថ្ងៃ​ទី​ ១៥​ និង​ ១៦​ មក​រា​ឆ្នាំ​២០១៥​ កន្លង​មកនេះ​ ដោយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ រក្សា​ភាព​អត់ធ្មត់​មិន​ប្រើ​អាវុធ​ប្រឆាំង​នឹង​អ្នក​កាប់​ឈើ​ខុសច្បាប់​ឡើយ​។​

​កំណត់ហេតុ​បាន​ហៅ​ការ​ បាញ់​សម្លាប់​ប្រជាជន​កម្ពុជា​ ៣​ នាក់​ចុង​ក្រោយ​ ថា​ជា​ការ​បំពាន​ និង​កិច្ចព្រមព្រៀង​…​រំលោភ​នៃ​គោល​ ការណ៍​ដំបូង​របស់​ច្បាប់​របស់​ប្រទេស​ដែល​មាន​អរិយធម៌​លើ​ពិភពលោក​ និង​រំលោភ​លើ​ច្បាប់​អន្តរ​ ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​ផង​ដែរ​។​ កំណត់ហេតុ​ បាន​ស្នើ​ទទូច​សូម​ឲ្យ​ប្រទេស​ថៃ​គោរព​ច្បាប់​ និង​ ធ្វើការ​ដាក់ទោស​តាម​ផ្លូវ​តុលាការ​ទៅ​លើ​ជន​ដែល​មាន​កំហុស​ ជា​ជាង​នឹង​ការ​ប្រើ​មធ្យោបាយ​សាហាវ​ ឃោរឃៅ​អមនុស្សធម៌​ទាំងនេះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *