ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​មក​កម្ពុជា​វិញ​

សៀមរាប​: កាល​នៅវេលា​ម៉ោង ១៥​និង​៤០​នាទី ថ្ងៃទី​៩​ខែមេសា​២០២១ អាជ្ញាធរ​ថៃ​បាន​បញ្ចូល​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ តាម​ច្រក​អន្តរ​ជាំ ដោយសារ​ពលរដ្ឋ​ទាំង​៦​នាក់​នោះ បាន​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ទាំង​៦​នាក់​នោះ មានឈ្មោះ ទី​១.​សុ​ត ស៊ីន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ២.​លឹម ប៊ុនធឿន ភេទ​ប្រុស ៣២​ឆ្នាំ​រស់នៅ​ភូមិ​អ៊ូ​បេង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ៣.​ប៉ា​រី ឃុន​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ៤,​ឡា ធាតុ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ៥,​វ៉ាន់ យុ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ និង​ទី​៦,​ហេង ភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​។​

​អ្នក​ទាំង​០៦ ត្រូវបាន​នគរបាល​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​មកម្ល៉េះ ពីបទ​ឆ្លងដែន​កាប់​ឈើ ចូល​តាម​ច្រក​ជ្រោក ហើយ​បាន​ជាប់គុក​នៅ​ខេត្ត​ស៊ី​សា​គេ​ត ប្រទេស​ថៃ​។​

​គ្រូពេទ្យ​ប្រចាំការ​ច្រក​ជាំ​បាញ់​អាកុល​វាស់​កំដៅ រួច​ប​ញ្ចូ​ន​បន្តទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សារ​អន្លង់វែង​៕​

Loading...