ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី នឹង​ជួបគ្នា ពង្រឹង​តម្លៃ​កៅស៊ូ

ប្រទេស​ឥណ្ឌូនេស៊ី ថៃ និង​ម៉ាឡេស៊ី គ្រោង​នឹង​ជួបប្រជុំគ្នា​ត្រីភាគី ក្នុងពេលឆាប់ៗ ដើម្បី​ពិភាក្សា ស្វែងរក​វិធានការ​បន្ទាន់ បង្កើន​តម្លៃ​កៅស៊ូ សម្រាប់កសិករក្នុងប្រទេសទាំងបី។

លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី Hishammuddin Hussein យ៉ាង​ដូច្នេះ នៅ​វិមាន​រដ្ឋាភិបាល កាលពី​ម្សិលមិញ។ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ច្បាស់​ពី​ទីកន្លែង សម្រាប់​កិច្ចប្រជុំ​ត្រីភាគី​នេះ​នៅឡើយ​ទេ។

ក្នុងជំនួប​កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ និង​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី ក៏​ពិភាក្សា​អំពី​រឿង​ពលករ​ថៃ ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បញ្ហា​សង្គ្រាម​ពួក​ឧទ្ទាម​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទៀតផង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *