ថៅកែឈ្មោះ ថា នីង ចែ រី ជាមេការរកសុីកាប់ព្រៃឈើមកធ្វើជាអុសច្រើនឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចជំនាញណាចុះទៅបង្ក្រាប់ព្រោះបានទទួលលាភពី ឈ្មោះ ថា ដែលអោយឈ្មោះចែ រី ជាអ្នកចាត់ចែងប្រចាំខែជូនសមត្ថកិច្ចជំនាញ

(កំពង់ធំ) ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដាន់បានរាយការណ៍មកថាមានថៅកែឈ្មោះ ថា និងមានមេការឈ្មោះចែ រី កំពុងកាប់បំផ្លាញព្រៃឈើយកធ្វើជាអុសហើយគាត់ដាក់តាំងអុសស្វាយចន្ទីបិតពីមុខដើម្បីអោយគេថាគាត់លក់អុសស្វាយចន្ទីតែជាក់ស្ដែងគឺគាត់កាប់ឈើចេញពីព្រៃយកមកអង្កន់ជាអុសដើម្បីដាក់បន្លំនិងអុសស្វាយចន្ទីថៅកែឈ្មោះ ថា និងឈ្មោះ ចែ រី ដែលជាមេការគាត់បានរកសុីរបៀបនេះយូឆ្នាំមកហើយតែមិនដែលមានសមត្ថកិច្ចណាទៅហាមឃាត់ឫប៉ះពាល់គាត់ឡើយដោយគាត់ចេះស្គាល់បាយទឹកជូនសមត្ថកិច្ចដែលពាក់ព័ន្ធដូច្នេះហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើជំនាញរដ្ឋបាលព្រៃឈើដែលឈរជើងនៅមូលដ្ឋានស្រុកសណ្ដាន់យ៉ាងម៉េចបានស្ពឹកស្រពន់ដៃជើងអស់មិនដែលឃើញមានការបង្ក្រាបបទល្មើសដឹកជញ្ជូនអុសតាមគោយន្តកែច្នៃ ចេញពីចំណុចអូរល្អក់1 ចំណុចច្រកតោល ជាប់និងព្រំប្រទល់ព្រៃឡង់។

សកម្មភាពនេះ ដឹកយកមកស្តុកទុកនៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ដើម្បីសាងដាក់ឡានបន្តនេះជាបទល្មើសមួយដែលបំផ្លាញទៅលើធនធានធម្មជាតិព្រៃឈើយ៉ាងវិនាសសកម្ម នៅក្នុងការរួមចំណែកបំផ្លាញធនធានធម្មជាតិព្រៃឈើនៅក្នុងស្រុកសណ្ដាន់នេះគឺមានការពាក់ព័ន្ធតាំងពីនាយផ្នែកនាយសង្កាត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។

ប្រជាពលរដ្ឋសូមសំណូមពរទៅអភិបាលខេត្តកំពង់ធំឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំសូមឯកឧត្តមមេត្តាចាត់វិធានការជាបន្ទាន់ចំពោះការដឹកជញ្ជូនផលអនុផលព្រៃឈើគ្រប់ប្រភេទគ្រប់រូបភាពនៅក្នុងទឹកដីស្រុកសណ្ដាន់៕

 

 

Loading...