ថៅកែនេសាទជនជាតិវៀតណាម ត្រូវជនពុំស្គាល់មុខកាប់ស្លាប់ សង្ស័យរឿងគំនុំ

ខេត្តកំពង់ឆ្នាំង៖ បុរសជនជាតិវៀតណាម និងមានមុខងារជាថៅកែនេសាទឧបករណ៏អួន ត្រូវបានបានជនពុំស្គាល់អត្តសញ្ញាណ២នាកក់ កាប់ប្រហារឲ្យរបួសធ្ងន់ និងស្លាប់ពេលដឹកទៅសង្គ្រោះនៅមនី្ទរពេទ្យ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិស្លត ឃុំផ្លូវទូក ស្រុកបរិបូរណ៏។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រិន យ៉ាំងកុង អាយុ៤២ឆ្នាំ ស្នាក់នៅភូមិឆ្នុងកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏។ ជនរងគ្រោះត្រូវបានឃាតករកាប់សម្លាប់ ខណៈរូបគេ និងកម្មករស្រីម្នាក់ កំពុងអង្គុយនៅលើកាណូត ដឹកត្រី។
បើតាមប្រភពពីស្ត្រីជនជាតិវៀតណាមជាកម្មករ បានរៀបរាប់ថា មុនកើតហេតុ ថៅកែរបស់ខ្លួន បានដឹកកម្មករទៅនេសាទត្រីដូចសព្វដង លុះទៅដល់កន្លែងកើតហេតុ ក្រុមកម្មករដទៃទៀតបានចេញទៅអូសអួនដោយទុកថៅកែរបស់ខ្លួន និងកម្មករស្រីម្នាក់ទៀតឈ្មោះ ឡេ ធីយ៉ុង អាយុ២២ឆ្នាំ ឲ្យនៅចាំលើកាណូតធំ ដែលជាកាណូតសម្រាប់ដឹកត្រី។ លុះពេលកើតហេតុ ម៉ោងជាង៤ ជិតភ្លឺ ស្រាប់តែមានកាណូតមួយគ្រឿងទៀត បានបើកមកអែបឈប់ជិត កាណូតជនរងគ្រោះ និងហើយមានជនពុំស្គាល់មុខ២នាក់ បានហក់ឡើងកាណូតជនរងគ្រោះ ធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ រួចពួកគេក៏ហក់ឡើងកាណូតគេចខ្លួនអស់។
ពាក់ព័ន្ឋករណីនេះ បើតាមសមត្ថកិច្ចបានដាក់ការសង្ស័យថាគឺជារឿងគំនុំ ក្នុងរឿងទំនាស់មុខរបរនេសាទដូចគ្នា ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួច សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

IMG-20151207-WA0021

Loading...

Leave a Reply

Your email address will not be published. Required fields are marked *