បាងកក៖នៅថ្ងៃសុក្រនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺCOVID-19ថ្មីៗចំនួន១៣៤ករណីបន្ថែមទៀតដែលភាគច្រើនជាករណីឆ្លងក្នុងស្រុកនិងមិនមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBangkokPost ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃបានគូសបញ្ជាក់ថាក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះគឺមាន១២៨ករណីជាករណីឆ្លងក្នុងស្រុកក្នុងនោះរួមមាន៩៨ត្រូវបានរកឃើញនៅទីក្រុងបាងកក,១៧ករណីនៅខេត្តសាមុតសាខុន,០៥ករណីនៅខេត្តSamutPrakan,០៥ករណីនៅខេត្តTak,០២ករណីនៅខេត្តSamutSongkhramនិង១ករណីទៀតនៅខេត្តPathumThani ។ ចំណែក៦ករណីផ្សេងទៀតជាករណីនាំចូលត្រូវបានរកឃើញនៅលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ ។
គួរបញ្ជាក់ថារហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺCOVID-19សរុបនៅទូទាំងប្រទេស២៨.៥៧៧ករណីក្នុងនោះមានអ្នកស្លាប់៩២នាក់និងអ្នកជាសះស្បើយ២៧.០៣២នាក់៕