ថ្ងៃនេះ​ថៃ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​១,៧៦៣​ករណីទៀត​និង​ស្លាប់​២៧​នាក់​

​បាងកក ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព Covid-19 នៅ​ថ្ងៃ​អង្គារ​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ១.៧៦៣ ករណី​និង​មាន​អ្នកស្លាប់​ចំនួន ២៧ នាក់​បន្ថែមទៀត​។​

​ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់​ខាងលើ​គឺមាន ៨ នាក់​នៅ​ទីក្រុង​បាងកក​, ៥ នាក់​នៅ​ខេត្ត Nonthaburi ,២ នាក់​នៅ​ខេត្ត Samut Prakan និង Lamphun ក្រៅពីនេះ​មាននៅ​ខេត្ត Chonburi, Ubon Ratchathani, Pathum Thani, Nakhon Pathom, Buri Ram, Surat Thani, Nakhon Si Thammarat, Chainat, Nan និង Kamphaeng Phet​។​

​អាយុ​អ្នកស្លាប់​គឺមាន​ចាប់ពី​អាយុ ២៥ ឆ្នាំ​ដល់ ៩២ ឆ្នាំ​ហើយ​ភាគច្រើន​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​ដូចជា​ជំងឺលើសឈាម​ទឹកនោមផ្អែម​ជំងឺ​ធាត់​និង​ផលវិបាក​ផ្សេងទៀត​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​១.៧៦៣​ករណី​ខាងលើ គឺមាន​១៣​ករណី​ជាការ​នាំចូល ,៥៦២ ករណី​នៅ​ទីក្រុង​បាងកក​,២០១​ករណី​នៅ​ខេត្ត​សាមុត​ប្រា​កាន​,១៦៨​ករណី​នៅ​ខេត្ត​ណុន​បួ​រី​និង ៩១ ករណី​នៅ​ខេត្ត​ឈុន​បុរី​។ ដោយឡែក​អ្នកជំងឺ ១.៤៩០ នាក់​បានជា​សះស្បើយ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ប្រទេស​ថៃ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប ៧២,៧៨៨​ករណី ស្លាប់ ៣០៣​នាក់ និង​ជាសះស្បើយ ៤២,៤៧៤​នាក់​៕

Loading...