ថ្ងៃនេះ​!​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន​៦១៨​នាក់​និង​ជាសះស្បើយ​ចំនួន​៦០​នាក់

ភ្នំពេញៈ នៅ​ថ្ងៃទី​១៨​ខែមេសានេះក្រសួងសុខាភិបាល​បានប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​ចំនួន​៦១៨ នាក់​និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៦០ នាក់​។​អ្នកឆ្លងថ្មីគឺជាករណីសហគមន៍ទាំងអស់។អ្នកឆ្លងថ្មី​ក្នុងនោះភ្នំពេញ ចំនួន៤៩៣នាក់, ព្រះសីហនុ ៧៥នាក់, កណ្ដាល ៣១នាក់, ស្វាយរៀង ៨នាក់, ព្រៃវែង ៥នាក់, កំពង់ស្ពឺ ៣នាក់, តាកែវ ២នាក់, កំពង់ចាម មួយនាក់។គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា អ្នកឆ្លងសរុប​ចំនួន​៦.៣៨៩ នាក់,អ្នកជាសះស្បើយ២.៤៧៦ នាក់,អ្នកកំពុងព្យាបាល ៣.៨៦៥ នាក់និងអ្នកស្លាប់ ៤៣ នាក់។

Loading...