ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩១នាក់ ខណៈអ្នកជំងឺចំនួន៣០នាក់ជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩១នាក់ ក្នុងនោះ៩០ករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និងម្នាក់ជាអ្នកដំណើរចូលកម្ពុជា ខណៈអ្នកជំងឺចំនួន៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន២៩១៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៨២៤នាក់ ស្លាប់២២នាក់ និងអ្នកជំងឺចំនួន១០៦៤នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Loading...