ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត២០០នាក់ទៀត និងស្លាប់ម្នាក់

បាងកក ៖ អាជ្ញាធរគ្រប់គ្រងការរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសថៃនៅថ្ងៃចន្ទនេះបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន១៩៤នាក់ទៀត និងអ្នកជំងឺម្នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍។

អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១៨២នាក់ជាករណីឆ្លងក្នុងស្រុក និង ១២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ ចំនួនករណីឆ្លង ដែលត្រូវបានប្រកាសថ្ងៃចន្ទនេះ គឺបង្ហាញអំពីសន្ទុះកើនឡើងវិញខ្លាំង បន្ទាប់ពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់កាលពីសប្តាហ៍មុន ជាពិសេសនៅក្នុងខេត្ត សាមុន សាខន និងទីក្រុងបាងកកផ្ទាល់ ដែលតែងតែមានអ្នកឆ្លង COVID-19 ច្រើនករណីជាងគេជាប្រចាំថ្ងៃនោះ។

សូមជម្រាបថា ប្រទេសថៃពេលនេះមានអ្នកឆ្លង COVID-19 សរុប ២៩,៣២១ករណី ក្នុងនោះស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៧,៨៤០នាក់៕

Loading...