ថ្ងៃភ្ជុំបិណ្ឌទៅផឹកស៊ីច្រៀងរាំសប្បាយអស់ចិត្តរួចចូលផ្ទះឈ្លោះគ្នាយកពូថៅកាប់សម្លាប់ប្រពន្ធទុកកូន៣នាក់ឲ្យនៅកំព្រា

ខេត្តកំពង់ចាម៖បុរសម្នាក់ក្នុងថ្ងៃភ្ជំបិណ្ឌធំបានទៅជួបជុំមិត្តភ័ក្តិនិងសាច់ញាតិផឹកស៊ីច្រៀងរាំយ៉ាងសប្បាយនៅផ្ទះអ្នកជិតខាងក្នុងភូមិរហូតស្រវឹងជោគជាំទើបត្រឡប់ទៅផ្ទះវិញក៏បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃករហូតឈានដល់យកពូថៅកាប់ទៅលើប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមបន្សល់ទុកកូនចំនួន៣នាក់ឲ្យនៅកំព្រា ហើយបុរសជាប្តីបានឡើងជិះម៉ូតូរត់គេចខ្លួនភ្លាមៗតែម្តង។ ហេតុការណ័នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១២តុលា២០១៥ស្ថិតនៅក្នុងភូមិប្រយគឃុំទំនប់ស្រុកបាធាយខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះញ៉ែមសារ៉នអាយុ៤២ឆ្នាំចំណែកឯបុរសជាប្តីចិត្តឃោឃៅមានឈ្មោះកោកឌឿនអាយុ៣៧ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពស្ត្រីរងគ្រោះនិងប្រគល់ឲ្យសាច់ញាតិចាត់ចែងពិធីបុណ្យតាមប្រពៃណី ហើយតាមស្វែងរកចាប់ខ្លួនជនដៃដល់ផងដែរ។

តែទោះជាយ៉ាងណារហូតមកដល់ល្ងាចថ្ងៃទី១៤តុលានេះបុរសជាប្តីចិត្តកំណាចដែលហ៊ានលើកដៃកាប់សម្លាប់ប្រពន្ធខ្លួនឯងទុកឲ្យកូននៅកំព្រាដល់ទៅ៣នាក់សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕

60322

60323

60324

60326

Loading...

Leave a Reply

Your email address will not be published. Required fields are marked *