ថ្ងៃ​ការ​ប្រែក្លាយ​ថ្ងៃ​ជប់លៀង​ បន្ទាប់​ពី​បាត់​ក្រមុំ​រត់​ចោល​រោងការ​

​ខេត្តបាត់ដំបង​ ៖​ ពិធី​មង្គលការ​មួយ​ ដែល​ត្រូវ​ចាប់ផ្តើម​ចូល​រោង​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​អូរ​ខ្ជាយ​ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​កែប្រែ​កម្មវិធី​ ពី​មង្គលការ​ទៅ​ជា​កម្មវិធី​ជប់លៀង​វិញ​បន្ទាប់​ពី​កូនក្រមុំ​រត់​ចោល​រោងការ​មិនដឹង​មូលហេតុ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ក្នុងភូមិ​។​

​ជុំវិញ​ហេតុការណ៍​នេះ​ លោក​ហូ​ សុវណ្ណ​រិ​ទ្ធ​ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​ដំបង​១​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កូនក្រមុំ​ដែល​រត់​ចោល​រោងការ​មានឈ្មោះ​ គុ​ជ​ វណ្ណថៃ អាយុ​១៧​ឆ្នាំ​ មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ ឈ្មោះ​ ធួ​ក​ នឿ​ប​ អាយុ​៥៥​ឆ្នាំ​ ចំណែក​កូន​ក​ម្លោះ​ឈ្មោះ​ ន​ន់​ វណ្ណៈ​ អាយុ​៣០​ឆ្នាំ​ ឳ​ពុក​ឈ្មោះ​ នឿ​ន​ ន​ន់​ អាយុ​៥៨​ឆ្នាំ​ ម្តាយ​ឈ្មោះ​ ស៊ិ​ន​ រ៉េ​ន​ អាយុ​៥៧​ឆ្នាំ​ គ្រួសារ​នេះ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ពិធី​មង្គលការ​នេះ​គឺ​ ធ្វើ​ឡើង​ខុសច្បាប់​ដោយ​ លោក​មេឃុំ​មិន​បាន​ចេញ​ច្បាប់​ឱ្យ​រៀប​ការ​នោះ​ទេ​ យោង​ទៅ​តាម​កូនក្រមុំ​មិន​ទាន់​គ្រប់​អាយុ​។​ ពិធី​ម​ង្គ​ការ​គ្រោង​ និង​អញ្ជើញ​ភ្ញៀវ​មក​ពិសា​អាហារ​ចំនួន​ប្រហែល​២០​តុ​។​ ក៏​ប៉ុន្តែ​ដោយសារ​ តែ​កូនក្រមុំ​រត់​ចោល​រោងការ​ គឺ​គេ​ប្តូរ​ទៅ​ជា​កម្មវិធី​ជប់លៀង​វិញ​ នៅ​ថ្ងៃស្អែក​ ទី​២៧​ ខែកុម្ភៈ​ ទើប​ ភ្ញៀវ​ចូលរួម​ពិសា​អាហារ​ ដោយ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ នេះ​គ្រាន់​ជា​ថ្ងៃ​ចូល​រោងការ​តែ​ប៉ុណ្ណោះ​ ហើយ​មានការ​ចាក់​ចំរៀង​កំដរ​រោង​តែ​ប៉ុណ្ណោះ​ មិន​មាន​ភ្លេងខ្មែរ​លេង​នោះ​ទេ​។​

លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​ដំបង​១​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ កូនក្រមុំ​បាន​រត់​ចេញពីផ្ទះ​ ចាប់តាំងពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មក​ម្ល៉េះ​។​ កូនក្រមុំ​រត់​ចេញ​បាត់​ពី​ផ្ទះ​នេះ​ដែរ​ ខាង​កូន​កូនកំលោះ​ក៏​គេ​បានដឹង​នោះ​ដែរ​ ប៉ុន្តែ​កៀក​ដល់​ថ្ងៃ​ចូល​រោង​ថែម​ទាំង​បាន​ហៅភ្ញៀវ​កក់​ចុ​ភៅ​ កក់​ភ្នួ​ង​ និង​ភ្លេងខ្មែរ​ រួចរាល់​ ដោយ​កុំឱ្យ​ខាត​ខ្លាំង​ពេក​ ទើប​នៅ​ថ្ងៃ​ ទី​២៦​ ខែកុម្ភៈ​ ដែល​ត្រូវជា​ថ្ងៃ​ចូល​រោង​គេ​ធ្វើ​រោង​ ដើម្បី​ប្រែ​ក្លាយទៅជា​ពិធីជប់លៀង​ទទួលភ្ញៀវ​ជា​ធម្មតា​។​

មូលហេតុ​ដែល​កូនក្រមុំ​រត់​ចេញពីផ្ទះ​ចោល​ថ្ងៃ​មង្គលការ​បើ​តាម​សមត្ថកិច្ច​ស្រាវ​ ជ្រាវ​ គឺ​កូនក្រមុំ​មិន​បានរ​ត់ទៅ​តាម​សង្សារ​អី​នោះ​ទេ​ គ្រាន់តែ​កូនក្រមុំ​មិន​ស្រលាញ់​ពេញ​ ចិត្ត​កូនកំលោះ​តែ​ប៉ុណ្ណោះ​។​ ក៏​ប៉ុន្តែ​នៅ​ពេល​ខាង​កូនកំលោះ​ចូល​ស្តីដណ្តឹង​កូនក្រមុំ​មិន​ប្រកែក​អ្វី​នោះ​ទេ​ព្រមព្រៀង​តាម​ម្តាយ​ប្រហែលជា​កូនក្រមុំ​ខ្លាច​ម្តាយ​ ទើប​មិន​ហ៊ាន​ប្រកែក​និង​ម្តាយ​។​ លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ភាគី​ឳ​ពុក​ម្តាយកូន​ក្រមុំ​ និង​កូនកំលោះ​ត្រូវ​ជាប់​ និង​បងប្អូន​និង​គ្នា​គឺ​ខាង​កូនកំលោះ​មិន​រករឿង​ទាមទារ​ថ្លៃ​បណ្តា​ការ​នោះ​ទេ​ ដោយ​មានការ​ សម្របសម្រួល​គ្នា​៕​ វិច្ឆិកា​

IMG_0938

IMG_0939

Loading...

Leave a Reply

Your email address will not be published. Required fields are marked *