ថ្នាក់ដឹកនាំកងរាជអាវុធហត្ថទូទាំងប្រទេសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ សេក វឌ្ឍនា

ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថទូទាំងប្រទេស អញ្ជើញចូលរួម គោរពវិញ្ជាណក្ខន្ធ សពលោក នាយចំណង់ សេក វឌ្ឍនា នាយអាវុធហត្ថនៃកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានពលិកម្មក្នុងការបំពេញបេសកកម្មការពារធនធានធម្មជាតិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព ។

តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងាររៀបចំពិធីបុណ្យ បានសហការជាមួយគ្រួសាររៀបចំបុណ្យសពនេះតាមពិធីសាសនានិងពិធីកងទ័ព សពតម្តល់ធ្វើបុណ្យនៅវត្តសន្សំកុសល រាជធានីភ្នំពេញ ។

ថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធមានថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំង៣១ ស្ថាប័ន និងអង្គភាព៕

 

Loading...