ថ្នាក់ដឹកនាំខេត្តពីរកម្ពុជា-ថៃបន្តពង្រឹងចំណងសាមគ្គីភាពគ្នាបន្ថែមទៀតដើម្បី ឈានទៅរកការ បើកនិងតម្លើងច្រកជប់គគីឲ្យក្លាយទៅជាកម្រិតច្រកទ្វារអន្តរជាតិដ៏ឆាប់ ខាងមុខ

ខេត្តឧត្តរមានជ័យ៖ ច្រកជប់គគី ត្រូវគេនិយាយថា គឺជាច្រកមួយដ៏សំខាន់ក្នុងការបើកឲ្យមានលំហូរចូលនូវមុខទំនិញសព្វសារពើ ហើយបានធ្វើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ពិសេស ពលរដ្ឋរស់នៅក្នុងខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ ទទួលបានជីវភាពធូរធាតាមរយះការបង្កើតឲ្យមានមុខរបរ នាំទំនិញចេញនិចូលតាមច្រកទ្វារមួយនេះ ។

ដើម្បីឈានទៅធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងដែនដីកាន់កាប់របស់ខ្លួន ទទួលបានជីវភាពធូរធា កាត់បន្ថយបាននូវភាពក្រីក្រ តាមគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនោះ នៅថ្ងៃអាទិត្យ១២មិថុនាម្សិលមិញ លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ចុះជួបពិភាក្សាជាមួយនឹង លោកណៃ សេរីស៊ីហាក់ត្រៃ អភិបាលខេត្តបូរីរ៉ាំ ដើម្បីរឹតចំណងសាមគ្គីភាព រវាងកម្ពុជា-ថៃ ឲ្យបានកាន់តែរឹងមាំថែមទៀត ហើយឈានទៅរកការកំណត់បាន នូវការតម្លើងច្រកជប់គគី ឲ្យក្លាយទៅជាកម្រិតច្រកទ្វារអន្តរជាតិបាននាពេលដ៏ខ្លីខាងមុខនេះ ។ជំនួបនេះ ត្រូវបានធ្វើឡើងនៅច្រកជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យកម្ពុជា បានលើកឡើងថា កិច្ចពិភាក្សានេះ បានធ្វើឡើងនៅបន្ទាប់ពីមានកិច្ចប្រជុំ រវាងគណៈកម្មាការព្រំដែន នៃប្រទេសទាំងពីរ នៅឯខេត្តសៀមរាបអង្គរកម្ពុជា កាលពីពេលកន្លងទៅនោះរួចមក។ អង្គប្រជុំបានផ្តោតជាសំខាន់ ទៅលើការកំណត់ឲ្យមានការបើក និងតម្លើងច្រកជប់គគី ឲ្យបានក្លាយទៅជាកម្រិតច្រកទ្វារអន្តរជាតិ ដើម្បីជួយសម្រួលដល់ពលរដ្ឋ នៃប្រទេសទាំងពីរ នាំផលិតផល និងមុខទំនិញនានា ប្តូរផ្លាស់គ្នាបានងាយស្រួល រៀបចំសោភ័ណ្ឌភាពនៅមាត់ច្រកទ្វារ និងការតភ្ជាប់បណ្តាញអគ្គិសនី ពីថៃចូលមកកម្ពុជា ។

អភិបាលខេត្តបូរីរ៉ាំថៃ លោកណៃ សេរីស៊ីហាក់ត្រៃ បានឯកភាពទៅតាមការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យកម្ពុជា លោកស ថាវី ដើម្បីឈានទៅរកការតម្លើងច្រកនេះជាច្រកអន្តរជាតិឲ្យបានលឿនបំផុត ដោយចាត់ក្រុមការងារព្រំដែន ត្រួតពិនិត្យ និងអនុវត្តតាមការជជែកគ្នានេះ។

ជាចុងក្រោយ នៃកិច្ចពិភាក្សានេះ អភិបាលខេត្តទាំងពីរកម្ពុជានិងថៃ បានសន្យា និងប្តេជ្ញារួមគ្នា ដោយចាត់ឲ្យក្រុមការងារថ្នាក់ស្រុក ត្រូវពន្លឿនលើកិច្ចការងារនេះឲ្យបានឆាប់ ដើម្បីឈានទៅកំណត់បានថ្ងៃបើកច្រកជប់គគីនេះ ឲ្យក្លាយទៅជាកម្រិតច្រកទ្វារអន្តរជាតិយ៉ាងពិតបា្រកដ ក្រោមការចុះហត្ថលេខា រវាងអភិបាលខេត្តទាំងពីរ កម្ពុជា-ថៃ ឲ្យបានមុនបំណាច់ខែសីហា២០១៦ខាងមុខនេះ ៕ បក្សីជាយដែន

face

fac2

006

008

004

003

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *