ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជម្រុញឲ្យមានការចុះបញ្ជីសារពើភ័ណ្ឌ ប្រកបដោយភាពសុក្រឹត រហ័ស និងមានគុណភាពខ្ពស់ !

 

ខេត្តព្រះវិហារ៖ អភិបាលរងខត្តព្រះវិហារ លោក គោស៊ុំ ប៊ុនសឿត និងអនុប្រធាននាយកដ្ឋានសារ ពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ លោក ម៉ាក ចាន់តារា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បិត្តិរដ្ឋ ឆ្នាំគោល២០១៩ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិ របស់អង្គភាព នៅទូទាំងខេត្តព្រះវិហារ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១កញ្ញាឆ្នាំ២០២០ ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីជំនាញការិយាល័យរដ្ឋបាលហិរញ្ញវត្ថុខេត្ត ផងនោះដែរ។

អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍ ស្នើដល់អង្គភាពទាំងអស់ នៅក្នុងខេត្ត ដែលប្រើប្រាស់ដីរដ្ឋ ត្រូវយកចិត្តទុកដាក់ពីយន្តការ និតិវិធី និងការទទួលខុសត្រូវ លើការ គ្រប់គ្រង និងការរៀបចំបញ្ជីសារពើភ័ណ្ឌ ឲ្យមានភាពសុក្រឹត រហ័សទាន់ពេលវេលា និងប្រកបដោយ គុណភាពខ្ពស់។

លោក គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍ទៀតថា ដោយអនុលោមខ្លឹមសារអនុក្រឹត្យលេខ០៦៦ អនក្រ.បក ចុះថ្ងៃទី២៧មេសា២០១៧ ស្ដីពី វិធានការ និងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ និងសារាចរលេខ ០៧ សរចុះថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៤ ស្ដីពី ការរៀបចំបញ្ជីសារ ពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតារាងប្រៀបធៀបកើនឡើង ថយចុះ តម្រូវឲ្យអង្គភាពប្រើប្រាស់ទាំងអស់ ត្រូវបន្តយន្តការរៀបចំបញ្ជីសារពើភ័ណ្ឌជាពីរប្រភេទ គឺ ១-ការរៀបចំសៀវភៅបញ្ជីគោលរយៈពេល ៥ឆ្នាំ និង ២-ការរៀបចំទិន្នន័យបញ្ជីតារាងទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំនីមួយៗ ក្នុងសៀវភៅគោលរយះពេល ៥ឆ្នាំ។

លោកអភិបាលរងខេត្តព្រះវិហារ បានជម្រុញក្រុមការងារបញ្ជីសារពើភ័ណ្ឌ នៅក្នុងអង្គភាពប្រើប្រាស់ ដីរដ្ឋនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហការឲ្យបានស្អិតរមួត រវាងក្រុមការងារក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណា ឲ្យការរៀបចំបញ្ជីសារពើរភ័ណ្ឌ ប្រចាំឆ្នាំនីមួយៗ ឲ្យកាន់តែមាន ភាពសុក្រឹត និងរហ័សទាន់ពេលវេលា ដើម្បីចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ជីសារពើភ័ណ្ឌ ទ្រព្យ សម្បត្តិរដ្ឋ ប្រកបដោយតម្លារភាព មានគុណភាព និងអាចយកទិន្នន័យទ្រព្យសម្បត្តិទាំងនោះ ទៅប្រើប្រាស់ បានតាមការចាំបាច់ ក្នុងការរៀបចំការអនុវត្ត និងត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តថវិកា នៃអង្គភាពរបស់ ផងខ្លួន ៕

Loading...