ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យបានចុះបិទបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋ និងយោធានៅប៉ែកភាគឧត្តរប្រទេស

ខេត្តឧត្តរមានជ័យ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ត្រូវគេនិយាយថា បានកើតឡើងរាប់ឆ្នាំមកហើយ រវាងកងកម្លាំងប្រដាប់អាវុធជាយោធា ជាមួយនឹងប្រជាពលរដ្ឋនៅក្នុងខេត្តភាគឧត្តរនេះ និងនៅច្រើនឆ្នាំកន្លងមកនេះ ជម្លោះនោះស្ទើរតែក្លាយទៅជាទីលានប្រយុទ្ធបង្ហូរឈាមដាក់គ្នាទៅហើយ ប៉ុន្តែ វិបត្តិនេះត្រូវបានដោះស្រាយបញ្ចប់ កាលពីថ្ងៃ១៣មិថុនាម្សិលមិញ ដោយអភិបាលខេត្តឧត្តរមានជ័យ គឺលោកស ថាវី ដោយអនុវត្តតាមគោលនយោបាយជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ ។

អភិបាលក្រុងសំរោងលោកអ៊ុន សុភ័ក្របានឲ្យដឹងថា ផ្ទៃដីដែលរងការទំនាស់ ហើយបានអូសបន្លាយអស់រយះជាច្រើនកន្លងមកនោះ មួយផ្នែកជាដីអនុប្រយោគដែលរាជរដ្ឋាភិបាល បានចេញឲ្យអង្គភាពកងពលថ្មើជើងលេខ៤២នូវផ្ទៃដីមានទំហំ៤០៨ហិចតា សម្រាប់បង្កបង្កើនផល និងជួយលើកស្ទួយជីវភាពគ្រួសារកងទ័ព ។ ឯមួយផ្នែកទៀត ជាដីស្រែចំការរបស់ប្រជាពលរដ្ឋ មានទំហំដែលគេប៉ាន់ប្រមាណថា មានរហូតដល់ទៅរាប់រយហិចតា ហើយផ្ទៃដីដែលប្រទាញប្រទង់គ្នានេះ ត្រូវគេដឹងថា មានទំហំ២៧៦ហិចតា ។ លោកថា ភាពចម្រូងចម្រាស់គ្នានេះ ត្រូវបានដោះស្រាយបញ្ចប់នោះហើយ ដោយមានការឯកភាពគ្នា រវាងកងពលថ្មើជើងលេខ៤២ និងប្រជាពលរដ្ឋ នៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ក្រោមការចុះសម្របសម្រួលពីគណៈកម្មាការដីធ្លីថ្នាក់ខេត្ត ដឹកនាំដោយលោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ ។

អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកស ថាវី បានមានប្រសាសន៍ថា បញ្ហាប្រជាពលរដ្ឋនិងកងទព័មិនគួរថានិយាយគ្នាមិនបាននោះទេ ព្រោះកងទព័គឺជាកូនចៅរបស់ប្រពលរដ្ឋ ។ហើយនៅពេលនេះ លោកបានចុះមកធ្វើការសម្របសម្រួល ដើម្បីរកដំ ណោះស្រាយសមស្របណាមួយ ឲ្យភាគីយោធា និងប្រជាពលរដ្ឋ ទទួលបានភាពស្មើគ្នាដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គឺមិនឲ្យមានអ្នកណាឈ្នះ និងក៏មិនឲ្យមានអ្នកណាចាញ់នោះដែរ។

លោកបានបន្តថា ផ្ទៃដីដែលទំនាស់នោះ ប្រជាពលរដ្ឋទទួលបាន៥០ភាគរយ និង៥០ភាគរយទៀត ត្រូវប្រគល់ទៅឲ្យគ្រួសារកងទ័ព តែឯកឧត្តមបានស្នើដល់អង្គភាពកងពលថ្មើជើងលេខ៤២ ដីដែលប្រជាពលរដ្ឋបង្កបង្កើនផលរួចហើយ បើចូលទៅក្នុងដីកងទ័ព ត្រូវទុកលទ្ធភាពឲ្យពួកគាត់ប្រមូលផលរួចសិន ចំណែក ខាងមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ត្រូវចុះវាស់វែងជូនប្រជាពលរដ្ឋ និងត្រូវរៀបចំចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ឲ្យស្របទៅតាមច្បាប់ត្រឹមត្រូវ។ ឯដីដែលមានទំហំ៦១ហិចតាទៀត នៅចំណុចគោកតាឃ្លឿម ត្រូវរក្សាទុកជូនប្រជាពលរដ្ឋ បង្កបង្កើនផលដដែល ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានោះ បានសម្តែងក្តីរំភើប និងអរគុណចំពោះអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់មកដល់ពួកគាត់ គ្រាដែលពួកគាត់កំពុងជួបនូវការលំបាក ដោយខ្វះដីក្នុងការបង្កបង្កើនផល និងមានភាពចម្រូងចម្រាស់គ្នាជាច្រើនឆ្នាំមកហើយ និងនៅពេលនេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយបញ្ចប់បញ្ហា ។

ក្រោយការសម្របសម្រួលនោះរួចមក ភាគីកងទ័ព និងប្រជាពលរដ្ឋ បានទទួលយកការដោះស្រាយនេះដោយឥតងាករេ ហើយសន្យាថា នឹងរួមគ្នាអនុវត្តតាមការណែនាំនេះ គោរព និងស្រឡាញ់គ្នា ក្នុងនាមកងទ័ព គឺជាកូនចៅ របស់ប្រជាពលរដ្ឋ រស់នៅប្រកបរបររកទទួលទានដោយអំពើសុច្ចរិត ទៀតត្រង់ ៕ បក្សីជាយដែន

7777

007

006

005

004

003

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *