ថ្នាក់ដឹកនាំមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារណែនាំមន្ត្រីបច្ចេកទេសឲ្យបន្តចុះជួសជុលនិងថែទាំផ្លូវក្នុងខេត្តជាង៧០០គីឡូម៉ែត្រដែលរងការខូចខាតនៅក្នុងរដូវវស្សាហ៍

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅតែបន្តជម្រុញដល់មន្ត្រីជំនាញបច្ចេកទេសរបស់ខ្លួន ឲ្យចុះអនុវត្តន៍លើការងារបច្ចេកទេសជួសជុល និងថែទាំផ្លូវជាតិលេខ៦២ និងផ្លូវក្នុងខេត្តមានជាង៣០០គីឡូម៉ែត្រ ដែលបានរងនូវការខូចខាត ក្នុងចំណោមផ្លូវក្នុងខេត្តសរុបជាង៧០០គីឡូម៉ែត្រ។

រីឯការខូចខាតនោះ ត្រូវគេពណ៌នាថា អាចបណ្តាលមកពីការទ្រទម្ងន់លើសកម្រិតកំណត់ ពីរថយន្តដឹកទំនិញធន់ធំៗបើកឆ្លងកាត់ និងកត្តាដែលសំខាន់នោះ គឺផ្លូវនេះបានរងសំពាធពីចម្រោះទឹកភ្លៀង ដែលបានហូរធ្លាក់ជោគជាំ នៅក្នុងរដូវវស្សានេះ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី លោកបានថ្លែងឲ្យដឹងនៅថ្ងៃ២៩កក្កដានេះថា លោកបានដាក់ចេញផែនការ ដោយចាត់ក្រុមមន្ត្រីជំនាញជាបន្ទាន់ ឲ្យចុះថែទាំនិងជួសជុលផ្លូវជាតិខេល៦២ មានប្រវែង២០១គីឡូម៉ែត្រ ដែលជាសមិទ្ធិផលដ៏ថ្លៃថ្លា ក្នុងការចំណាយថវិកាច្រើនលានដុល្លារក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល មានសម្តេចតេជោសែន ជាប្រមុខដឹកនាំ បានស្ថាបនាផ្លូវនេះឡើង ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាង្គបា្រសាទបុរាណខ្មែរ មានដូចជាបា្រសាទកោះកេរ្តិ៍ និងបា្រសាទព្រះវិហារនោះជាដើម ពិសេស សំរាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារដឹកកសិផលនានា ពីទីជនបទដាច់ស្រាយាល មកកាន់ទីប្រជុំជនក្នុងក្រុងបានយ៉ាងងាយ ហើយក៏នៅមានផ្លូវក្នុងខេត្តជាច្រើនខ្សែទៀត ដែលមន្ត្រីជំនាញនៃមន្ទីរសាធារណៈការខេត្ត បាន និងកំពុងបន្តជួសជុល និងថែទាំ។

លោកសំ លាងទ្រី លោកបានថ្លែងឲ្យដឹងទៀតថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិសេស រាជរដ្ឋាភិបាល មានសម្តេចតេជោ ជានាយករដ្ឋ បានចំណាយថវិកាដ៏ច្រើនលើសលុប ក្នុងការស្ថាបនាផ្លូវជាតិនានានៅទូទាំងប្រទេស ពិសេស ផ្លូវថ្នល់ក្នុងខេត្តព្រះវិហារ ជូនដល់ពលរដ្ឋរបស់សម្តេចសម្រាប់ធ្វើដំណើរ ទាក់ទងដោះដូរទំនិញពាណិជ្ជកម្ម ទេសចរណ៍ ដើម្បីជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ឲ្យរីកលូតលាស់បានយ៉ាងឆាប់រហ័ស ក្រោមគម្រោងអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ។លោកបានបន្តថា ផ្លូវជាតិ១ខ្សែដែលលោកបាន និងកំពុងចាត់មន្ត្រីជំនាញចុះជួលជុល និងថែទាំនោះ គឺជាផ្លូវជាតិលេខ៦២ មានប្រវែង២០១,៥៦គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ជើងភ្នំបា្រសាទព្រះវិហារ និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងក្រុងព្រះវិហារ និងនៅតាមបណ្តារស្រុកទាំង៧ក្នុងខេត្ត សរុបមានជាង៧០០គីឡូម៉ែត្រ បាន និងកំពុងរងនូវការខូចខាតជាអន្លើរៗ ដោយសារការលួចបើកឆ្លងកាត់ របស់រថយន្តដឹកទំនិញធន់ធំៗនៅពេលយប់ ហើយរថយន្តនោះ ត្រូវគេសង្ស័យថា បានផ្ទុកលើសទម្ងន់កម្រិតកំណត់ និងកត្តាសំខាន់មួយទៀត គឺអាចរងការខូចខាតដោយសារចម្រោះទឹកភ្លៀង នៅក្នុងរដូវភ្លៀងធ្លាក់ជោគជាំនេះ ។

លោកថា មានកន្លែងជាច្រើន ដែលក្រុមមន្ត្រីជំនាញចុះជួសជុលទាំងលើទ្រូងផ្លូវ ដីចំណីផ្លូវ កាយប្រព័ន្ធបង្ហូរទឹកដាក់លូបន្ថែម និងការកាត់ស្មៅដែលដុះនៅប្របនឹងដងផ្លូវនោះ ដោយម៉ាស៊ីស្វ័យប្រវត្តិផងដែរ ដើម្បីរក្សាបាននូវបរិស្ថានស្អាត កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទស្សនាបា្រសាទព្រះវិហារខ្មែរ ទទួលបានការគាំទ្របានកាន់តែច្រើន រដ្ឋក៏ទទួលបានចំណូលខ្ពស់ ពីវិស័យទេសចរណ៍នោះផងដែរ ។លោកប្រធានមន្ទីរបានបន្តទៀតថា ជារៀងរាល់ថ្ងៃនេះក្រុមការងាររបស់លោក កំពុងបន្តចុះជួលជុលផ្លូវក្រាលកៅស៊ូ DBST ជាច្រើនគីឡូម៉ែត្រនៅក្នុងក្រុង និងតាមបណ្តាស្រុកក្នុងដែនដីខេត្តទាំងមូល។

លោកសំ លាងទ្រី បានបញ្ជាក់ថា ការជួលជុល និងថែទាំផ្លូវនេះ អាចដំណើរការទៅបានដោយរលូនបែបនេះ ក៏ដោយសារមានការជួយជ្រោមជ្រែង ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តព្រះវិហារនោះផងដែរ ។ហើយក្រុមការងារ របស់មន្ទីរសាធារណៈការ បានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់សាធារណៈ កែសម្រួលពីផ្លូវតូចចង្អៀត ឲ្យក្លាយទៅជាធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ និងក្រុមមន្ត្រីជំនាញ បានបន្តកាត់សំយាបផ្ទះក្នុងក្រុងព្រះវិហារបានជាច្រើន ដែលប្រជាពលរដ្ឋបានរំលោភយកដីចំណីផ្លូវ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បន្ថែមផ្លាកសញ្ញាចរាចរណ៍ ដាក់របារសុវត្ថិភាព អប់រំពលរដ្ឋ សហគមន៍ ធ្វើឲ្យពួកគេយល់ដឹងពីការធ្វើដំណើរ ដើម្បីកាត់បន្ថយបាននូវការគ្រោះថ្នាក់ជាយថាហេតុ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នៅរយះពេលកន្លងមកថ្មីៗនេះ មន្ទីរបានអប់រំផ្តល់ចំណេះដឹង ដល់មន្ត្រីថ្នាក់មូលដ្ឋានជាច្រើននាក់ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងធ្វើបទបង្ហាញនានាទាក់ ទងនឹងការគោរពច្បាប់ចរាចរណ៏ផ្លូវគោក នៅក្នុងឆមាសទី១ បានចំនួន៥ពាន់ ៥៨៤គ្រឿង ធ្វើការផាកពិន័យបាន១ម៉ឺន ៥៤គ្រឿង ទៅលើយានតន្តគ្រប់ប្រភេទ។ ហើយប្រជាពលរដ្ឋមានការភ្ញាក់រលឹក យកម៉ូតូមកចុះបញ្ជីនៅមន្ទីរ បានចំនួន១ពាន់៤១០គ្រឿងនោះថែមទៀត ក្រោយពីទទួលបានការអប់រំនោះមក ៕ បក្សីជាយដែន

DSC02621

DSC02601

DSC02597

DSC02578

DSC02625

DSC02629

DSC02631

DSC02640

DSC02648

DSC02567

Loading...

Leave a Reply

Your email address will not be published. Required fields are marked *