ថ្នាក់ដឹកនាំសង្ឃខេត្តនិងស្រុករលាប្អៀរធ្វើសង្ឃកម្មជម្រះទោសភិក្ខុ ឌិត ប៉ែន ដែលមានកំហុសវាយសាមណេរព្រះនាមវាន់វរៈ

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានបាតុភាព ព្រះភិក្ខុ ឌិត ប៉ែន ដែកគង្គក្នុងវត្តធម្មវ័ន្ត ក្នុងភូមិត្រពាំងអញ្ជាញឃុំស្វាយ ជ្រុំស្រុករលាប្អៀរ បានយកខ្យែភ្លើងបត់ជា២ វាយវត្តទៅលើកូននេន ព្រះជន១១វស្សា បណ្តាលអោយមានរងរបួសបែកចេញឈាមពេញខ្លួនរួចមក នៅរសៀលថៃ្ងទី១៧ ខែសីហា ឆ្នាំ២០១៥ ក្នុងវត្តធម្មវ័ន្ត មានធ្វើពិធីសង្ឃកម្មជំរះទោសភិក្ខុ ឌិត ប៉ែន ក្រោមព្រះអធិបតីភាពព្រះវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំសង្ឃក្នុងខេត្ត និងស្រុករលាប្អៀរ សរុបចំនួន១៣អង្គ និងមានការចូលរួមពីលោក ស លាងប្រធានមន្ទីរធម្មការនិងសាសនាខេត្តផងដែរ។

ព្រះតេជគណ ខុន ថុន ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង មានសង្ឃដីកាថា ពិធីធ្វើសង្ឃកម្មជម្រះទោសនេះ គឺអនុវត្តតាមព្រះធម៌វិន័យរបស់ពុទ្ធសាសនា ដែលតម្រូវអោយភិក្ខុសង្ឃដែលមានកំហុសធ្វើសង្ឃកម្ម ជម្រះទោសកំហុសរបស់ព្រះអង្គ។ ក្រោយពីធ្វើសង្ឃកម្មនេះរួច ភិក្ខុ ឌិត ប៉ែន បានធ្វើវន្ទនកិច្ច គោរពសុំខមាលទោសចំពោះ ព្រះមេគណខេត្ត និងចំពោះព្រះសង្ឃទាំង១២អង្គ ជាមន្ត្រីសង្ឃខេត្ត ស្រុក ដែលបានអត់ទោសអោយរួចមក ភិក្ខុ ឌិត ប៉ែន ត្រូវសច្ចាថាខ្ញុំករុណានឹងមិនធ្វើខុសម្តងទៀតទេ ក្នុងមួយ ជីវិតនេះ។

ព្រះវង្សាធិបតី សុខ ថាន ព្រះមេគណខេត្ត បានមានសង្ឃដិកាថា៖ ភិក្ខុ ឌិត ប៉ែន បានសំដែងនូវ សហកាបត្តិ ក្នុងជំនុំសង្ឃរួចហើយ ដូចនេះចាប់ពីពេលនេះតទៅភិក្ខុ ឌិតប៉ែន ដែលបានប្រព្រឹត្តខុស ក្នុងកិច្ចវិន័យនៃព្រះពុទ្ធសាសនា ត្រូវបានអោយរួចផុតពីទោសហើយនៅពេលនេះ តែភក្ខុ ឌិត ប៉ែន មិនត្រូវធ្វើខុសជាលើកទី២ទៀតឡើយ។

ភិក្ខុ ឌិត ប៉ែន ត្រូវអប់រំចិត្តអោយបានទៅតាមពុទ្ធិវិន័យព្រះ ពុទ្ធសាសនា ត្រូវប្រកាន់យកនូវខន្តីធម៌ ព្រោះថាខន្តីធម៌ជាគ្រឿ ងអលង្ការបស់អ្នកប្រាជ្ញ មិនអោយមាន សេចក្តីក្រេវក្រោតទោសៈកើតមាននៅក្នុងសន្តានចិត្ត ទោសៈ មោហៈ បើវាកើតមានហើយនាំអោយកាត់ លាភ កាត់ទោស កាត់សេចក្តីសុខរបស់យើង ដូចនេះសូមភិក្ខុ ឌិត ប៉ែន ត្រូវជៀសផុត កុំអោយមាន ម្តងទៀត។

សូមរំឮកថា កាលពីម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ក្នុងប្រជុំសង្ឃមួយក្នុងវត្ត ធម្មវ័ន ភិក្ខុ ឌិត ប៉ែន ជាគ្រូបង្រៀនសង្ឃក្នុងវត្តបានធ្វើការប្រជុំសង្ឃក្នុងវត្ត តាមការអនុញ្ញាត ពីព្រះគ្រូ ចៅ អធិការវត្ត ព្រះនាម យឹម ទូច ដើម្បីស្រាវជ្រាវសួរនាំរមុខអ្នកលួចលុយក្នុងកុដិព្រះគ្រូចៅអធិការវត្ត។ ហើយបានដឹងថា សាមណេរ វ៉ាន់ វរៈ ព្រះ១១វស្សា បានលួចប្រាក់ ទើប ព្រះភិក្ខុ ឌិត ប៉ែនបានសុំបិណ្យ បាត ពីញោមស្រី (ម្តាយ) របស់សាមណេ វ៉ាន់ វរៈ ដែលរស់នៅក្នុងវត្តនោះដែរវាយប្រដៅសាមណេរអង្គ នោះតែការវាយដំជ្រុលដៃបណ្តាលអោយមានរបួសពេញខ្លួន ហើយត្រូវបានដឹកមកមន្ទូរពេទ្យខេត្តដើម្បីព្យាបាល និងក្រោយមកមានការសម្របសម្រួលពីមន្ទីរធម្មការខេត្ត មន្ត្រីសង្ឃខេត្តស្រុក និងលោកអភិបាល ខេត្ត ទើបមានការត្រឹមតែធ្វើសង្ឃកម្មខាងលើនេះដើម្បីបញ្ចប់រឿង។

ទោះបីបែបនេះក្តី មន្ត្រីសិទ្ឋមនុស្សដែលបានដឹងហេតុការណ៏បាននិយាយថាៈ នេះជាការរំលោភសីទ្ឋកុមារទាំងស្រុង ដែលរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃកំពុងយកចិត្តទុកដាក់លើកស្ទួយសិទ្ឋកុមារ ដែលមានប្រារពទិវាសិទ្ឋកុមារ ថ្ងៃ១មិថុនា ជារាងរាល់ឆ្នាំ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *