ថ្នាក់ត្រឹមអាជ្ញាធរខណ្ឌដង្កោមិនហ៊ានក្អកនោះទេជាមួយម្ចាស់ទីតាំងកត់កន្ទុយលេខ នៅក្នុងបុរី “ពិភពថ្មីចំការដូង”

ភ្នំពេញៈ ល្បែងកត់ឆ្នោតកន្ទុយលេខ បានកំពុងរីកដុះដាលដូចផ្សិតឡើងវិញ ដោយគេប្រើល្បិចកលជ្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់។ ស្ទើរតែពេញក្នុងខណ្ឌនីមួយៗក្នុងរាជធានី ជាពិសេស គេសង្កេតឃើញមានយ៉ាងខ្លាំងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ។

ជាក់ស្តែងទីតាំងកត់កន្ទុយលេខ នៅផ្ទះលេខ៣២០ ផ្លូវលេខ៧ ស្ថិតនៅក្នុងបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរនោះ មានប្រភពពីអ្នកដែលមានរបរកត់កន្ទុយលេខដូចគ្នា បានបង្ហើបឲ្យដឹងថា ម្ចាស់ទីតាំងនេះអាងខ្នងបង្អែកក្រាស់ណាស់ អាជ្ញាធរខណ្ឌដង្កោមិនហ៊ានក្អកជាមួយទេ ។

នៅពេលដែលទីតាំងផ្សេងត្រូវបានគេឲ្យផ្អាក់នោះ គឺមានទីតាំង១នេះទេ ដែលមិនផ្អាក ព្រោះគេអាងខ្នងក្រាសណាស់ ហើយបច្ចុប្បន្នគេដាក់តុអង្គុយកត់នៅមុខផ្ទះតែម្តង មិនក្រែងញញើតនិងច្បាប់ហាមប្រាមម្តងណាទេ ហាស់ ហាស់ គួរឲ្យអស្ចារ្យណាស់ ។

ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានអាជ្ញាធរថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ តែងតែបានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោម អាជ្ញាធរខណ្ឌ ប៉ុសិ៍តរដ្ឋបាលទាំងអស់ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវតិ្ថភាពឲ្យបានល្អ ត្រូវលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ និងរកចាប់អ្នកនៅពីក្រោយខ្នង ដើម្បីអនុវត្តតាមច្បាប់ ។

ល្បែងជល់មាន់Liveផ្ទាល់តាមទូរទស្សន៍ នៅតាមហាងកាហ្វេជាច្រើននៅខណ្ឌដង្កោ ដែលករណីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែថា បទល្មើសភាគច្រើនផ្តើមចេញពីគ្រឿងញៀន និងប្រព្រឹត្តល្បែងស៊ីសង ប៉ុន្តែសមត្ថភាព និងអំណាចរបស់អាជ្ញាធរខណ្ឌនៅមានកម្រិត មិនទាន់អាចបង្ក្រាបបនល្បែងអស់នេះបានទេ ៕

 

Loading...