ថ្នាំគ្រាប់  Aspirin អាចជួយការពារជំងឺបេះដូង និងមហារីក

ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ថ្នាំគ្រាប់ Aspirin អាចជួយការពារបានពីជំងឺសរសៃឈាមក្នុងបេះដូង និងមហារីកពោះវៀន ។

ក្រុមការងារសេវាការពារអាមេរិក (U.S. Preventive Services Task Force) បានរកឃើញថា អត្ថប្រយោជន៍​ជា​ទៀតទាត់​មានមកពីការប្រើប្រាស់ថ្នាំ aspirin គឺការទប់ស្កាត់ឈាមកុំឲ្យហូរ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងពីអត្ថប្រយោជន៍ច្រើនជាង​នេះទៀតទេ តាមរយៈការប្រើប្រាស់ថ្នាំនេះ ហើយវាអាស្រ័យទៅលើអាយុរបស់អ្នកប្រើប្រាស់ និងកម្រិតហានិភ័យនៃជំងឺ ​សរសៃឈាមក្នុងបេះដូង ។

ប្រភពខាងលើនេះបញ្ជាក់ថា មនុស្សអាយុចាប់ពី៥០ឆ្នាំរហូតដល់៥៩ឆ្នាំ មានកម្រិតគ្រោះថ្នាក់ខ្ពស់ពីជំងឺបេះដូង ឬជំងឺ​ដាច់សរសៃឈាមក្នុងខួរក្បាល ។ ដូច្នេះមនុស្សក្នុងវ័យប៉ុណ្ណេះ គេបានផ្តល់អនុសាសន៍ឲ្យប្រើថ្នាំគ្រាប់ aspirin ជាប្រចាំថ្ងៃ ក្នុងកម្រិត៨១មីល្លីក្រាម ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ ។       

ប្រភពបន្តថា រីឯមនុស្សអាយុចាប់ពី៦០ឆ្នាំដល់៦៩ឆ្នាំ ដែលមានការកើនឡើងពី​គ្រោះថ្នាក់ដាច់សរសៃឈាមបេះដូងនោះ ក៏ទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ថ្នាំ aspirin នេះដែរ ។ ប៉ុន្តែគ្រាន់តែថា ការប្រើប្រាស់មានលក្ខណៈតិចតួចជាង ហើយគួរត្រូវបានពិភាក្សាជាមួយវិជ្ជបណ្ឌិត ។

ក្រុមអ្នកស្រាវជ្រាវខាងលើនេះបានបញ្ជាក់ដែរថា ភស្តុតាងនាពេលបច្ចុប្បន្ន​នេះ​នៅមិនទាន់គ្រប់គ្រាន់ដើម្បីវាយតម្លៃ​ពីតុល្យភាពនៃអត្ថប្រយោជន៍ និងផលប៉ះពាល់ពីការប្រើថ្នាំ aspirin ក្នុងចំណោមមនុស្សពេញវ័យ ឬមនុស្សដែលមានវ័យ​ជាង៧០ឆ្នាំនោះឡើយ ។

លោក Kirsten Bibbins-Domingo ប្រធានក្រុមស្រាវជ្រាវខាងលើនេះបានបញ្ជាក់ថា មុនពេលប្រើថ្នាំ Aspirin ដើម្បីបង្ការ​ជា​បឋមនោះ អ្នកមានអាយុពី៥០ឆ្នាំដល់៦៩ឆ្នាំ គួរតែទៅពិគ្រោះយោបល់ជាមុនសិនជាមួយ​គ្រូពេទ្យ ដើម្បីយល់ដឹង​ពីហានិភ័យជំងឺសរសៃឈាមក្នុងបេះដូង និងគ្រោះថ្នាក់អំពីការហូរឈាម ៕ សុមេធ

asprin

Loading...

Leave a Reply

Your email address will not be published. Required fields are marked *