ថ​យន្ត​កូរ៉េ​មួយ​គ្រឿង​ បើក​បុក​រះ​ម៉ូតូ​៣​គ្រឿង​ រង​របួសស្រាល​៦​នាក់​

​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បើក​បោះពួយ​លឿន​ ដូច​ហោះ​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​៣​គ្រឿង​ បណ្ដាល​អោយ​មនុស្ស​៦​នាក់​រង​របួសស្រាល​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១​ខែមករា​ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2C-9320​ ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់​ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ថា​យ៉ាង​មិច​ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ប៉ះ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AC-4650​ ចំ​ពីក្រោយ​ ជិះ​ដោយ​បុរស​២​នាក់​បណ្ដាល​អោយ​ដួល​រង​របួសស្រាល​ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ ក៏​ទៅ​បុក​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ជិះ​ដោយ​បុរស​ម្នាក់​បណ្ដាល​អោយ​រង​របួសស្រាល​ផង​ដែរ​ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​មិន​ចង់​មានរឿង​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ រួច​រថយន្ត​បន្ត​ទៅ​បុក​ប៉ះ​ម៉ូតូ​ស្មា​ស់រី​វ៉ូ​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AA-6061​ ជិះ​ដោយ​បុរស​ម្នាក់​បណ្ដាល​អោយ​ដួល​រង​របួសស្រាល​ បន្ទាប់​មក​រថយន្ត​ក៏​បួង​ចង្កូត​ក្រឡាប់​នៅ​កណ្ដាលផ្លូវ​តែ​ម្ដង​ធ្វើ​អោយ​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួសស្រាល​បាន​លូន​ចេញពី​រថយន្ត​ហើយ​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ជួយ​សំរួល​ចរាចរ​ភ្លាមៗ​ រួច​សមត្ថកិច្ច​ជំនាញ​ក៏​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *