ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើប្រមូលភស្តុតាងជាច្រើននិងកំណត់មុខសញ្ញាជនល្មើស

ភ្នំពេញ៖គណៈកម្មការថ្នាក់ជាតិបង្ក្រាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា នៅថ្ងៃទី២២ខែកុម្ភៈនេះបានដឹកនាំប្រជុំបូកសរុបលទ្ធផលនៃការចុះបង្ក្រាបបទល្មើសព្រៃឈើនៅតាមបណ្តាខេត្ត ភាគឥសាន្តប្រទេសចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៦ដែលកិច្ចប្រជុំធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការចូលរួមពីសំណាក់អភិបាលខេត្តនៃភាគឥសាន្តព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។
ក្រុមការងារបានដឹកនាំកម្លាំងចម្រុះបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅតាមបណ្តាខេត្តភាគឥសាន្តប្រទេសចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៦បានចុះទៅខេត្តត្បូងឃ្មុំក្រចេះ ;ស្ទឹងត្រែង ,រតនគិរី; មណ្ឌលគិរី។
យោងតាមរបាយការណ៏ប្រជុំបូកសរុបលទ្ធផលនៅថ្ងៃទី២២ខែកុម្ភៈនេះបានបង្ហាញថា; គណៈកម្មការថ្នាក់ជាតិបង្ក្រាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា និងក្រុមការងារបានដឹកនាំកម្លាំងចម្រុះ បង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើមាននៅ ខេត្តត្បូងឃ្មុំ ក្រចេះស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ។ ខេត្តស្ទឹងត្រែងប្រមូលឈើវត្ថុតាងបានចំនួន៣២៨៣ដុំ ,គោយន្ត៤គ្រឿងនិងរណាយន្ត២គ្រឿង,និងមានចំនួន១៩ករណីជាប់បណ្តឹងតុលាការ។
ខេត្តក្រចេះមានចំនួន៥ករណីនិមានក្រុមហ៊ុន៤ជាប់បណ្តឹងតុលាការនិងតីតជន១ករណី។ វត្ថុតាងឈើមូលចំនួន៣៩៩៤កំណាត់ ដុំខេត្តមណ្ឌលគិរីមានបណ្តឹងទៅតុលាការ២ករណី។ ចំណែកខេត្តឯទៀតតំណាងអយ្យការអមសាលាដំបូងខេត្តពាក់ព័ន្ធបានកំពុងពិនិត្យភាស្តុតាងដែលបញ្ជូនតុលាការដើម្បីចោទប្រកាន់ជនពាក់ព័ន្ធបទល្មើសយោងតាមច្បាប់ព្រៃឈើ។
ប៉ុន្តែនៅក្នុងរបាយការណ៏របស់ គណៈកម្មការថ្នាក់ជាតិបង្ក្រាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា បានបង្ហាញថា;មកដល់ពេលនេះតុលាការស្ថិតនៅក្នុងខេត្តឥសាន្ត ទាំងនោះនៅមិនទាន់ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនិងបទល្មើសព្រៃឈើនៅឡើយទេ ទោះបីជា គណៈកម្មការថ្នាក់ជាតិបង្ក្រាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃ ឈើបានខិតខំប្រមូលវត្ថុតាងនិងកំណត់មុខសញ្ញាជនត្រូវចោទប្រកាន់បទល្មើសដោយស្ថាប័នតុលាការ។
គណៈកម្មការថ្នាក់ជាតិបង្ក្រាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានប្រើប្រាស់កម្លាំងសរុបចំនួនជាង២ម៉ឺន៥៧០០នាក់រួមមាន កម្លាំងកងរាជអាវុធហត្ថចំនួនជាង១ម៉ឺ៤០០នាក់,នគរបាលជាតិ ចំនួនជាង១ម៉ឺនាក់,ទ័ពអាកាស១២នាក់,មន្ត្រីរដ្ឋបាលព្រៃឈើជាង៣៥០០នាក់, មន្ត្រីបរិស្ថានជាង៩០០នាក់;មន្ត្រីមូលដ្ឋាន៧នាក់និងមន្ត្រីយោធាមួយចំនួន។ មធ្យោបាយដែល គណៈកម្មការថ្នាក់ជាតិបង្ក្រាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ប្រើប្រាស់រួមមាន៖ឧទ្ធម្ភាគចក្រ៣គ្រឿង,រថយន្តតូច៣៤០០គ្រឿង,រថយន្តធំ៣៣គ្រឿង, ម៉ូតូជាង៤០០០គ្រឿង៕

IM G04

Loading...

Leave a Reply

Your email address will not be published. Required fields are marked *