ទាញ​កាំភ្លើង​AK​ បាញ់​៥​គ្រាប់​ ពេល​ប្រពន្ធ​ឃើញ​ប្តី​ដេក​ឱប​ស្រី​ថ្មី​

​ខេត្តឧត្តរមានជ័យ​៖​ ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​យោធា​ម្នាក់​ បាន​ជិះ​ម៉ូតូឌុប​មក​ពី​ផ្ទះ​ នៅ​លេង​ប្តី​នៅ​ក្នុង​បន្ទាយ​ទាហាន​ ស្រាប់តែ​ប្រទះ​ ឃើញ​ប្តី​កំពុង​ដេក​ឱប​ស្រី​ថ្មី​ ក៏​ខឹង​ទ្រាំ​មិន​បាន​យក​កាំ​ AK​ ស្វាយ​បត់​របស់​ប្តី​ បាញ់​សំដៅ​ប្តី​ចំនួន​៥​គ្រាប់​ ត្រូវ​២​គ្រាប់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។​ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ត្រពាំង​៣​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​

​នាយ​រង​ប៉ុ​ស្គិ៍​រដ្ឋបាល​ឃុំ​ព្រះ​ប្រឡាយ​ លោក​មុត​ មេ​ង​ ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ណែម​ វ៉ាង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​តួរ​នាទី​ជា​ទាហាន​ភូមិភាគ​៤​ ប្រចាំ​ភូមិ​ត្រពាំង​បី​ ដែល​ត្រូវ​ប្រពន្ធ​ឈ្មោះ​ តាន​ ធា​រី​ អាយុ​៣១​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ទីរួមស្រុក​ត្រពាំង​ប្រាសាទ​ បាន​យក​កាំភ្លើង​ម៉ាក​ AK​ ស្វាយ​បត់​របស់​ប្តី​ដែល​ទុក​នៅ​ក្នុង​រថយន្ត​បាញ់​ចំនួន​៥​គ្រាប់​ តែ​ត្រូវ​ចំនួន​២​គ្រាប់​ បណ្តាល​ឱ្យ​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ដំបូង​គេ​ឃើញ​ប្រពន្ធ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​មក​ពី​ផ្ទះ​នៅ​ទីរួមស្រុក​ត្រពាំង​ប្រាសាទ​មក​លេង​ប្តី​ តែ​ពេល​មក​ដល់​ក៏​ឃើញ​ប្តី​កំពុង​ដេក​អោប​ស្រី​ផ្សេង​នៅ​ក្នុង​បន្ទាយ​ស្ត្រី​ជា​ប្រពន្ធ​មិន​មាន​មាត់ករ​អ្វី​ទេ​ ហើយ​ក៏​ដើរទៅ​យក​ចង្ក្រាន​ហ្គ្រា​ស​ទៅ​វាយ​កញ្ចក់​រថយន្ត​របស់​ប្តី​ យក​កាំភ្លើង​AK​ស្វាយ​បត់​ រីឯ​ប្តី​ជា​ជន​រង​គ្រោះ​ដឹង​ថា​ ប្រពន្ធ​ខ្លួន​ឃើញ​ទាន់​ ក៏​នាំ​ស្រី​ស្នេហ៍​ទៅ​លាក់​ក្នុង​បន្ទប់​បន្ទាយ​ រួច​ចាក់សោរ​ពី​ក្រៅ​ ព្រោះ​ខ្លាច​ប្រពន្ធ​រករឿង​ស្រី​ស្នេហ៍​ រួច​ហើយ​ក៏​បាន​ដើរទៅ​លត់​ជង្គង់​សំពះ​សុំ​អង្វរ​កុំឱ្យ​ប្រពន្ធ​រករឿង​ ព្រោះ​ ខ្លាច​កើតជា​រឿង​វែង​ឆ្ងាយ​ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​មានការ​ខឹង​ស​ម្ប៉ា​នឹង​ប្តី​ខ្លាំង​ពេក​ ដែល​យក​ស្រី​ទៅ​ដេក​ជាមួយ​ ហើយ​ដូច​ជា​ឌឺ​ពេក​ ក៏​បាញ់​ចំនួន​៥​គ្រាប់​ តែ​ត្រូវ​ចំ​ប្តី​ចំនួន​ ២​គ្រាប់​ ពី​ពោះ​មុខ​ ហើយ​ធ្លាយ​ទៅ​គូទ​ក្រោយ​ បណ្តាល​ឱ្យ​សន្លប់​នៅ​នឹង​កន្លែង​ ហើយ​ភ្លាមៗ​នោះ​ស្ត្រី​ដៃដល់​ជា​ប្រពន្ធ​ ក៏​បាន​ទំលាក់​កាំភ្លើង​ចោល​រួច​រត់គេច​ខ្លួន​បាត់​។​ ហើយ​បន្ទាប់​ពី​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ ណែម​ វ៉ាង​ ត្រូវ​បាន​ស្រី​ស្នេហ៍​ និង​អ្នក​ជិតខាង​នាំ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ ដើម្បី​សង្គ្រោះ​បន្ត​ទៀត​។​ រីឯ​ជន​ដៃដល់​ជា​ប្រពន្ធ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ផង​ដែរ​។​

​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​មុខរបួស​នោះ​ គឺ​សង្ឃឹម​តិច​ណាស់​ដែល​នៅ​មាន​អាយុជីវិត​ដោយសារ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​៕

AK

AK 2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *