ទាន់ហេតុការណ៍៖ ក្នុងមួយយប់មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅខាងត្បូងបារាំង

ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃនៅភាគខាងត្បូង ប្រទេសបារាំង បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ ក្នុងមួយយប់។ នេះបើតាមប៊ីប៊ីស៊ីផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ។

ក្រុមពន្លត់អគ្គីភ័យត្រូវដាក់ពង្រាយដើម្បីប្រយុទ្ធនឹងអគ្គីភ័យឆេះព្រៃនៅក្បែរតំបន់ Bormes-les-Mimoses ខេត្ត Provence-Alpes-Côte d’Azur ។

មុននេះបារាំងបានសុំឱ្យប្រទេសជិតខាងរបស់ខ្លួនក្នុងសហគមន៍អឺរ៉ុប សុំជំនួយបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ។

ផ្ទៃដីប្រមាណជា 3,000 ហិកតាត្រូវបានដុតបំផ្លាញតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ាណេនៅក្នុងតំបន់ភ្នំ និងនៅលើកោះកូស៊ីកាផងដែរ ៕

Loading...