ស្លាប់៣នាក់របួសធ្ងន់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត បង្កដោយខ្លួនឯង បណ្តាលឲ្យមនុស្ស ប្រុសស្រី៣នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ ត្រូវគេដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍ខាងលើនេះ កើតឡើង នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយរថយន្តខាងលើ ម៉ាកឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Q-៧១៨៥ ធ្វើដំណើរពីបន្ទាយមានជ័យ ឆ្ពោះទៅស្រុកកំរៀង ខេត្តបាត់ដំបង។

ជនរងគ្រោះទាំង៤នាក់ ក្នុងនោះ សពរងគ្រោះមានស្រី២នាក់-ប្រុសម្នាក់ និងម្នាក់ទៀត ជាមនុស្សប្រុសដូចគ្នា គ្រាន់តែរងរបួសធ្ងន់ ដោយអ្នកទាំង៤នាក់ គេពុំទាន់ស្គាល់អត្តសញ្ញាណទេ ប៉ុន្តែសមត្ថកិច្ចបានរកឃើញ អត្តសញ្ញាណប័ណ្ណ របស់សពស្រ្តីរងគ្រោះម្នាក់ ដូច្នេះបើបងប្អូន បានស្គាល់ ឬជាសាច់ញាតិ សូមទំនាក់ទំនង ទៅសមត្ថកិច្ច ដែលស្ថិតក្នុងឃុំស្រុកកើតហេតុ នោះផង ៕ វុទ្ធឦសាន

 

Loading...