ទារកកើតមក ពោះវៀននៅក្រៅខ្លូន បង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ ស្រុកកែវសីមា

ខេត្តមណ្ឌលគីរី៖ស្ត្រីមានផ្ទៃពោះម្នាក់ បានបង្ករអោយមានការភ្ញាក់ផ្អើល ក្រោយបង្កើតបានទារកម្នាក់ មានតែខ្លួនមួយកំណាត់ ហើយគ្រឿងក្នុងនៅខាងក្រៅខ្លួន និងបានស្លាប់ទៅវិញបន្ទាប់ពីកើតបានប៉ុន្មាននាទីនោះ។ អ្នកភូមិបាននិយាយថា ទារកនោះទម្ងន់១.៨០គីឡូក្រាម ស្ថិតក្នុងផ្ទៃម្តាយអាយុ២៦ឆ្នាំ បានឆ្លងទន្លេនៅមណ្ឌលសុខភាពកែវសីមា កាលពីម៉ោងប្រមាណ ១៦និង១០នាទីល្ងាចថ្ងៃទី១៦ធ្នូ២០១៥ ម្សិលមុិញ ។
បើតាមមន្រ្តីនគរបាលស្រុកកែវសីមា បានអោយដឹងថា ពិតជាមានហេតុការបង្កើតកូនមានរូបរាងចម្លែកពិតមែន ប៉ុន្តែទារកគ្រាន់តែកើតមកបានប៉ុន្មាននាទីក៏ស្លាប់ទៅវិញ ដោយបន្សល់ទុក្ខតែការសោកស្តាយនិងភាពភ្ញាក់ផ្អើលតែប៉ុណ្ណោះ។
នគរបាលថា ទាំងក្រុមគ្រូពេទ្យនិងសមត្ថកិច្ចមិនបានដឹងថា ទារកនោះមានភេទអ្វីនោះទេ គ្រាន់ដឹងថា កើតមកមិនគ្រប់ខែ និងមានរូបរាងតែមួយកំណាត់ មានជើងមួយចំហៀង ដោយដុះម្រាមតែមួយ ហើយគ្រឿងក្នុង ស្ថិតនៅក្រៅខ្លួនទាំងអស់ ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីដែលបង្កើតកូនចម្លែកមានឈ្មោះថាង ស្រីនិច អាយុ២៦ឆ្នាំ មានប្តីឈ្មោះជួន រតនះ អាយុជាង២០ឆ្នាំដូចគ្នា មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
គ្រូពេទ្យក្នុងមណ្ឌលសុខភាព បានអោយដឹងថា មូលហេតុចម្លែកនៃទារកខាងលើ គឺដោយសារម្តាយមិនបានយកចិត្តទុកដាក់តាមដានការវិវឌ្ឍន៍របស់ទារក ចាប់តាំងពីពេលមានផ្ទៃពោះដំបូង។ហើយគ្រូពេទ្យសំណូមពរអោយមាតាបិតា ទាំងអស់សូមមេត្តា មកត្រួតពិនិត្យនិងទទួលថ្នាំបង្ការអោយបានគ្រប់គ្រាន់នៅមណ្ឌលសុខភាព ក្នុងកំឡុងពេលមានផ្ទៃពោះ។
គួររំលឹកថា នេះជាហេតុការចម្លែកទី២ហើយដែលកើតមានក្នុងខេត្តមណ្ឌលគិរី ដោយហេតុការណ៍ទី១នោះ វាបានកើតឡើងនៅស្រុកកែវសីមាដូចគ្នា ក្នុងនោះទារកម្នាក់ក៏បានកើតមកមានរូបរាងពេញលេញ ប៉ុន្តែមានលលាដ៍ក្បាលដល់ទៅ២។

17-12-201565321

Loading...

Leave a Reply

Your email address will not be published. Required fields are marked *