ទារក​ប្រុស​ភ្លោះ​ជាប់​គ្នា​រំពឹង​​ធូរស្បើយ​ពេញលេញ​​ឡើងវិញ​បន្ទាប់ពី​វះ​កាត់​ផ្តាច់​រយៈ​ពេល ៩ ម៉ោង​នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត

យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២ ខែមីនា ទារក​ប្រុស​ភ្លោះ​ជាប់​គ្នា​ត្រូវគេ​រំពឹង​ថា​​នឹង​ធូរ​សះស្បើយ​ពេញ​លេញ​ឡើងវិញ បន្ទាប់ពី​ផ្តាច់ចេញ​ពីគ្នា​ដោយ​ជោគជ័យ​ក្នុងការ​វះកាត់​មួយ​ប្រើពេល ៩ ម៉ោង នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

​គ្រូពេទ្យ​វះកាត់​មួយក្រុម ដឹកនាំ​ដោយ​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត Abdullah Al-Rabeeah បានបញ្ចប់​ដំណើរការ​វះកាត់​ដ៏​លំបាក​នេះ​នៅក្នុង​ទីក្រុង​រី​យ៉ា​ត​។

​ទារក​ទាំងពីរ ដែលមាន​ឈ្មោះថា Abdullah និង Abdulrahman តាម​ការ​ឲ្យ​ដឹង​គឺមាន​សុខភាព​ល្អ​ណាស់​។ ទារក​ភ្លោះ ដែល​មកពី​សាធារណរ​ដ្ឋ​យេ​ម៉ែន ត្រូវបាន​នាំមក​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​វះកាត់​នៅ​មន្ទីរពេទ្យ King Abdulaziz Medical City ក្នុង​ទីក្រុង​រី​យ៉ា​ត​។

​អំឡុង​ការធ្វើ​តេស្ត​បឋម ក្រុម​វេជ្ជសាស្ត្រ​បាន​រកឃើញថា ទារក​ភ្លោះ​នេះ​មាន​សរីរាង្គ​រួមគ្នា ដូចជា ពោះវៀន​ជាដើម​។ អ្នកនាំពាក្យ​មន្ទីរពេទ្យ​ម្នាក់​បាន​និយាយថា ក្រុមគ្រូពេទ្យ​ដែលមាន​ពហុ​វិន័យ បាន​វះកាត់​ផ្តាច់​ទារក​ទាំងពីរ បន្ទាប់ពី​ការវះកាត់​រយៈពេល ៩ ម៉ោង ត្រូវបាន​អនុវត្ត​ក្នុងដំណាក់កាល​ចំនួន ៩ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

​អ្នកនាំពាក្យ​និយាយថា “​ពោះវៀន​ចាំបាច់​ត្រូវ​ផ្តាច់ចេញ​ពីគ្នា ក៏ដូចជា​ប្រព័ន្ធ​តម្រងនោម និង​ឆ្អឹងត្រគាក​ផងដែរ​។ នៅពេល​ទារក​ទាំងពីរ​ត្រូវបាន​ផ្តាច់ចេញ​ពីគ្នា បន្ទាប់មក​ក្រុមគ្រូពេទ្យ​បាន​ចែកចេញជា​ពីរ​ក្រុម​ដើម្បី​ដេរ​ផ្ចិត​ទារក​ភ្លោះ​នេះ​”៕

baby twin 5

baby twin 4

baby twin 3

baby twin 1

baby twin

Loading...

Leave a Reply

Your email address will not be published. Required fields are marked *