ទារិកាអាយុទើប5ខែម្នាក់បានស្លាប់នៅឯសាលាមុនពេលម្តាយបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ៖ទារិកាម្នាក់អាយុទើបបាន5ខែត្រូវបានម្តាយយកទៅផ្ញើនៅសាលាមើលថែរក្មេង(IIS)តាំងព្រឹកថ្ងៃទី30កញ្ញា2015រហូតដល់ម៉ោង10ព្រឹក ថ្ងៃដដែលបានចេញពីធ្វើការមកមើលកូនស្រាប់តែមានអាការះមិនស្រួលក៍ប្រញ៉ាប់យកទៅកាន់មន្ទីពេទ្យគុន្ធបុប្ផា ខណ:ទៅដល់ត្រូវបានគ្រូពេទ្យប្រាប់ថាទារិការខាងលើស្លាប់បាត់ទៅហើយនិងបានដឹកមកកាន់សាលាខាងលើវិញដើម្បីអោយសាលាទទួលខុសត្រូវ។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើរដល់សមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង13និង00នាទីរសៀលថ្ងៃទី៣០កញ្ញា២០១៥ នៅចំណុចផ្ទះជួលក្រុម២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថា សពទារិការខាងលើឈ្មោះ ថា ស៊ីវអ៊ី ទើបមានអាយុ៥ខែ។ ចំណែក ម្តាយឈ្មោះ លៀម វី ភេទស្រី អាយុ៣៣ ឆ្នាំ ប្តីឈ្មោះ ប៊ុន ថាត ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមស្ត្រីជាម្តាយ បានអោយដឹងថា កាលពីព្រឹកមុនពេលកើតហេតុគាត់បានយកកូនមកផ្ញើដូចសព្វដងក្រោយមកបានត្រឡប់ទៅធ្វើ ការបាត់់ រហូតដល់វេលាម៉ោង១០ថ្ងៃដដែល គាត់មកមើលកូនគោលបំណងបំបៅដោះកូន ស្រាប់តែឃើញកូនមុខឡើង ស្វាយ និងមានអាការៈរាគនិងក្អួតចង្អោរ ឃើញអាក្ការៈដូច្នេះ គាត់បានប្រញាប់នាំកូនទៅគ្លីនីកឯកជនជិតនោះ តែត្រូវគ្រូពេទ្យមិនហ៊ានទទួលមើលឡើយ ដោយអោយបញ្ជូនទៅកាន់មន្ទីរពទ្យគន្ធបុប្ផាវិញ ខណៈទៅដល់ ត្រូវបានលោកគ្រូពេទ្យ បញ្ជាក់ថា ស្លាប់បាត់ទៅហើយ ។

ស្រ្តីដដែលបន្តរថា ក្រោយដឹងថាកូនរបស់ខ្លួនស្លាប់ គាត់បានដឹកសពកូនមកកាន់ មណ្ឌលខាងលើដើម្បីអោយទទួលខុសត្រូវចំពោះរឿងនេះ។

ក្នុងករណីខាងលើនេះ គេសង្កេតឃើញថា គ្រួសារខាងម្ចាស់មជ្ឍមណ្ឌលបានចេញមុខចចារ សម្របសម្រួលជាមួយឪពុក ម្តាយទារិកាខាងលើដោយពុំមានការប្តឹងផ្តល់គ្នា និងព្រមសំណងថ្លៃជួយធ្វើបុណ្យចំនួន១០០០ដុល្លារ ហើយសពខាងលើ ត្រូវបានបូជានៅវត្តអង្គតាម៉ិញ។

30-09-201559271 59272 59273 59274

Loading...

Leave a Reply

Your email address will not be published. Required fields are marked *