ទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចដោះស្រាយមិនចេញ បាញ់៩គ្រាប់ទៅលើមន្ត្រីនគរបាលម្នាក់ស្លាប់

​ ភ្នំពេញ​៖​ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហារជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។

​ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

​ ជនរងគ្រោះឈ្មោះរ៉េត​ ស៊ីនេត​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរជាមន្ត្រីនគរបាល​ នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាកFORD ពណ៍​សពាក់ស្លាកលេខភ្នំពេញ2BD – 3738 បេីកបរតាមមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តlexus 300 ពណ៌ខ្មៅមួយគ្រឿង​ ពាក់ស្លាកលេខ​ សៀមរាប2A-4546 បេីកមកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។

​ ប្រភពដដែលបានបន្តថា​ បន្ទាប់មក​ ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងមិនចាំម៉ាកបាញ់ប្រហាទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​២គ្រាប់​ និង១ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។

​ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

​ បច្ចុប្បន្ន​សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់​។ រីឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

Loading...