ទាស់សម្តីគ្នារឿងជំពាក់លុយ AMK ទាញកាំបិតកាប់ប្រពន្ធ កូន របួសពេញផ្ទះ

ខេត្តកំពង់ចាម៖ ករណីហិង្សាក្នុងគ្រួសាររហូតដល់ទាញកាំបិតកាំប្រពន្ធកូននេះ បានកើតឡើនៅថ្ងៃទី19 ខែមេសា ឆ្នាំ 2017 វេលាម៉ោងប្រមាណ 9 យប់ នៅភូមិ​បឹងទទា ឃុំរាយប៉ាយ​ ស្រុកកងមាស។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុប្តីប្រពន្ធខាងលើបានឈ្លោះទាស់គ្នា រឿងជំពាក់លុយ AMK បននទាប់មក ក៏មានករណីហឹង្សាក្នុងគ្រួសារកើតឡើងដែលបង្កដោយឈ្មោះ​ ឈន​ ដែន​ ហៅវ៉ាន់​ អាយុ33ឆ្នាំជាប្តី បានយកកាំបិតកាប់ទៅលើឈ្មោះ ហឿន​ សារាត​ ភេទស្រីអាយុ35ឆ្នាំត្រូវជាប្រពន្ធ របួស ជើងខាងស្ដាំនឹងដៃខាងស្ដាំ។ករណីនេះ កូនឈ្មោះ ញឹក​ ចាន់ដា​ ភេទស្រី​ អាយុ12ឆ្នាំ​ក៏រងរបួសដាច់មេដៃស្ដាំផងដែរ។

ប្រភពដដែលបានអោយដឹងទៀតថាបន្ទាប់ពីប្រព្រឹត្តហឹង្សាកាប់លើប្រពន្ធកូនជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។ តែយ៉ាងណា កំលាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្សយ័ដើម្បី ក៏សាងសំណុំរឿងតាមនិតិវិធី។ សូមជម្រាបដែរថានេះជាករណីហឹង្សាមួយដែលកើតឡើងដោយសារការខ្ចីបុលលុយមកចាយវាយសប្បាយ ដល់ពេលគ្មានប្រាក់សងបង្ករជាជម្លោះ បង្កើតជាហិង្សាក្នុងគ្រួសារ ៕

Loading...