ទាស់ ​ពាក្យសម្តី​ជាមួយ​ប្រពន្ធ រត់​ទៅ​ចងក​សម្លាប់​ខ្លួនឯង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត ដោយ​យក​ក្រ​ម៉ា​ចងក​ជាប់​ទៅនឹង​រោង​គោ​នៅក្បែ​ផ្ទះ​ស្លាប់ កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​២៤ ខែកញ្ញា នៅ​ចំណុច​រោង​ដាក់​គោ​ស្ថិតក្នុង​ក្រុមទី​5 ភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។​

​សមត្ថកិច្ច​បាន​ប្រាប់ថា បុរស​ដែល​ចងក​សម្លាប់ខ្លួន​មានឈ្មោះ បូ សំបាន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

​បើតាម​សមត្ថកិច្ច នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង រួច​មានទំនាស់​ពាក្យសម្តី​ជាមួយ​ប្រពន្ធ ក្រោយមក​ក៏​លួច​ទៅ​ចងក​សម្លាប់​ខ្លួនឯង​តែម្តង។​

​ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះទៅ​ដល់​ធ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា សព​ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយក៏​ប្រគល់​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ ប្រពៃណី៕

09_25_2015_10_52_01AkyVXyVbCrd9G4OZUq8sHtSofE-7f9Y60mC2Z1XyF

Loading...

Leave a Reply

Your email address will not be published. Required fields are marked *