ទាហានប៉ារ៉ាថៃ២នាក់រងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់មីននៅបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីព្រំដែនជួរមុខ បានប្រាប់ឱ្យដឹងថា មានទាហានប៉ារ៉ាថៃ២នាក់ បានរងផ្ទុះមីនដាច់ដៃស្តាំម្ខាង និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលទាហានប៉ារ៉ាពួកគេទាំងនោះ កំពុងធ្វើសកម្មភាព បោសសំអាតគ្រាប់មីននៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីម៉ាលេខ៣០និង៣១ កាលពីវេលាម៉ោង២និង១៦នាទីរសៀលកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ស្ថិតក្នុងភូមិថាប់សារី ឃុំទព័ស្តេច ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃឈមនិងភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តន្ទាយមានជ័យ ។

សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា គ្រាប់មីនដែលផ្ទុះត្រូវទាហានប៉ារ៉ាថៃ ជាប្រភេទគ្រាប់មីនស្គ ម៉ាកk៥៨ ផលិតក្នុងប្រទេសអតីសហភាពសូវៀត។ទាហានប៉ារ៉ារងគ្រោះរូបនោះមិនត្រូវបានគេស្គាល់អត្តញ្ញាណនោះទេ ក្រោយពីកើតហេតុភ្លាមក្រុមទាហាថៃ ដឹកយកទៅសង្រ្គោះបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងប្រទេសថៃ ៕ ពាយព្យ

ss

aa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *