ទិញដីប្រជាពលរដ្ឋ១៨គ្រួសារ មិនទាន់សងលុយ គ្រប់ ស្រាប់តែ យកដីលក់ឲ្យអ្នកផ្សេង លួចកាត់ប្លង់កម្មសិទ្ធិផ្ទេរទៅឈ្មោះ ឲ្យអ្នកទី៣ ម្ចាស់ដើមអត់ដឹងសោះ

(កណ្តាល) ៖ ប្រជាពលរដ្ឋ១៨គ្រួសារ រងគ្រោះដោយឈ្មួញខិលខួចបានទិញដីនិងប្រមូលវិញ្ញាបនបត្រសំ គាល់អចលនវត្ថុ ទាំង១៨គ្រួសារ ដើម្បីកក់ប្រាក់ចំនួន២០% ជាង២ឆ្នាំកន្លងមក ។ ម្ចាស់ដីទាំង១៨គ្រួសារនេះបានផ្ទេរសិទ្ធ ដោយកាត់ប្លង់ទៅអ្នកផ្សេងដោយម្ចាស់ដី ដើមអត់ដឹងសោះ ។

លោកយ៉ែម ពូន ម្ចាស់ដីរងគ្រោះ ក្នុងចំណោម២៨គ្រួសារ ដែលលក់ដីបានអោយដឹងថា នាអំឡុង ខែមករា ឆ្នាំ២០១៨ ឈ្មោះ ទូច សុខលីម និងបក្ខពួកបានមកចុះទិញដី ពីប្រជាពលរដ្ឋចំនួន១៨គ្រួសារដោយ ព្រមព្រាងគ្នា លក់ដីទំហំ១១៥៥៦២ ម៉ែត្រការ៉េ ដោយមានវិញ្ញាបនបត្រសំគាល់អចលនវត្ថុចំនួន១៨ ក្បាលដី។

ឈ្មោះ ទូច សុខលីម បានអោយឈ្មោះ ឌី ណារ៉ាវី និងឈ្មោះគីម សុងហៃ ព្រមទាំងបក្ខ មកកកប្រាក់ជាកំណាក់កាលទីមួយ ចំនួន២០% លើកទី២ ចំនួន៥០% និងលើកទី៣ ផ្ទេរឈ្មោះអ្នកលក់មកទិញយកប្រាក់បង្គ្រប់ថ្លៃដីតែម្តង ។

ក្រោយមក ឈ្មោះ ឌី ណារ៉ាវីនិងគីម សុងហៃ បានហៅប្រជាពលរដ្ឋអ្នកលក់ដី ដើម្បីប្រមូលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថទាំង១៨បណ្ណ័ ដើម្បីកាត់ផ្ទេរប្លង់អោយអ្នកលក់ ដោយទុកចិត្តពីអ្នកទិញប្រជាពលរដ្ឋទាំង១៨គ្រួសារ បានប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុទាំងអស់ ដោយមិនបានប្រាក់បន្ថែម តាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា រវាងអ្នកលក់ និងទិញដីនោះឡើយ។

លោក យ៉ែម ពូន បានបញ្ជាក់ថា ក្រោយពីប្រមូលប័ណ្ណកម្មសិទ្ធិ ពីប្រជាពលរដ្ឋ បានរងចាំដំណឹងរហូតពី ឈ្មោះ ទូច សុខលីម បានប្រាប់ថា ចាំបួនប្រាំថ្ងៃទៀតមកយកលុយ អោយប្រជាពលរដ្ឋតាមដំពាក់កាលទី២ ។ រយ:ពេលជិតពីឆ្នាំហើយ ចាំបាត់ចាំបាត់រហូត។ ទើបដឹងថាលេខក្បាលដីរបស់ ឈ្មោះយ៉ែម ពូន អ្នកទិញបានផ្ទេរសិទ្ធិកាត់ឈ្មោះទៅអោយអ្នកផ្សេងរួចរាលខណៈម្ចាស់ដីដើមមិនទាន់ទទួលបានលុយគ្របើចំនួនតាមកិច្ចសន្យានូវឡើយ ។

ចំណែកលោក ហ៊ុយ លីហ៊ត រងគ្រោះលក់ដី ចំណុចភូមិវាលឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល ក៍រៀបរាប់ស្រដៀងគ្នានេះដែរ ក្រោយដឹងថាលេខក្បាលដី៧០០ត្រូវឈ្មោះទូច សុខលីម ផ្ទេរសិទ្ធិអោយអ្នកផ្សេងដោយម្ចាស់ដើមកម្មសិទិ្ធមិនបានប្រាក់ថ្លៃដីគ្រប់នូវឡើយដែរ។

លោកបន្តថា ដីរបស់ ឈ្មោះហ៊ុយ លីហ៊តមានលេខក្បាលដី៧០០និងទំហំ១២៤៥០ម៉ែត្រការ៉េ លក់ទៅអោយ ឈ្មោះ ទូច សុខលីម តម្លៃ១០ម៉ឺនដុល្លារ ទើបបានប្រាក់កកចំនួន២០%ប៉ុណ្ណោះ។ ចំណែកលោកយ៉ែម ពូន មានលេខក្បាលដី៦៩៧ទំហំ ២៣១៣៧ម៉ែត្រការ៉េ ក៏ត្រូវឈ្មោះទូច សុខលីម លក់បន្តផ្ទេរសិទ្ធិកាត់ឈ្មោះទៅអោយអ្នកផ្សេងបន្តរួចរាលផងដែរ។

ប្រជាពលរដ្ឋបានសុំណុំពរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម គុង សោភ័ណ្ណ អភិបាលនៃគណអភិបាលខេត្តកណ្តាល ជួយអន្តរគមន៍ដោះស្រាយរកយុត្តិធម៌ ដើម្បីអោយឈ្មោះទូច សុខលីម មកចូលខ្លួនដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះទាំង១៨គ្រួសារ ផង ៕

Loading...