ទិញរថយន្តអត់ពន្ធ មានសា្លកលេខ ដែលគេបាត់ មា្ចស់ប្រទះឃើញប្តឹងប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ បាត់ស្លាកលេខរថយន្តតាំងពីខែកុម្ភៈឆ្នាំ២០១៥ នៅមុខបុរីវ៉ារីណា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រទះឃើញស្លាកលេខរថយន្ត នៅលើរថយន្តឡិចស៊ីសមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ខែសីហា នៅម្តុំផ្សារថ្មី សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តយកទៅសាកសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះនង ម៉ាហ្សូគី ភេទប្រុស មានទីលំនៅក្នុងបុរីវ៉ារីណា សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខបានឲ្យដឹងថា កាលពីដើមខែកុម្ភៈឆ្នាំ២០១៥។ ឪពុកមារបស់គាត់រស់នៅខេត្តបន្ទាយមានជ័យ បានមកលេងផ្ទះរបស់គាត់ ហើយសម្រាកនៅទីនោះមួយយប់ ដោយចតរថយន្តម៉ាក(ធុនដ្រា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-7179 មួយគ្រឿងទុកនៅមុខផ្ទះក្នុងបុរីវ៉ារីណា ។ លុះដល់ព្រឹកឡើងស្រាប់តែចោរលួចស្លាកលេខរថយន្តបាត់ គាត់ក៏បាននាំឪពុកមាទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី រហូតដល់ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នេះ គាត់បានទៅទិញថ្នាំនៅផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ស្រាប់តែប្រទះឃើញស្លាកលេខរថយន្តរបស់ឪពុកមាគាត់នៅលើរថយន្តឡិចស៊ីសRX330 ឡើងតែម RX350 ពណ៌ស ទៅវិញ ទើបគាត់បានប្តឹងសមត្ថកិច្ចឃាត់រថយន្តឡិចស៊ីសនិងម្ចាស់រថយន្តយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ។

ជនដែលជាប់ចោទឈ្មោះ សៀណារិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរបើករថយន្តដឹកដី រស់នៅបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានឲ្យដឹងថា រថយន្តឡិចស៊ីសនេះគាត់ទើបនឹងទិញបានមួយអាទិត្យមុននេះ ក្នុងតម្លៃជាង១ម៉ឺនដុល្លារជារថយន្តអត់ពន្ធ ប៉ុន្តែពេលដែលគាត់ទិញមានស្លាកលេខជាប់រថយន្តស្រាប់ គ្រាន់តែម្ចាស់រថយន្តប្រាប់ថាជារថយន្តអត់ពន្ធ ។

ចំណែកប្រពន្ធជនជាប់ចោទឲ្យដឹងថា គាត់បានឲ្យលុយទៅប្តីជាង៣ម៉ឺនដុល្លារយកទៅទិញរថយន្ត ហើយអត់ដឹងថារថយន្តដែលប្តីគាត់ទិញជារថយន្តអត់ពន្ធទេ ទាល់តែមានបញ្ហាទើបដឹង។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទដើម្បីស្រាវជ្រាវតាមចាប់ខ្លួនអ្នកលក់រថយន្ត បន្តទៀតដើម្បីចាត់ការតាមច្បាប់៕

11937893_1590524347861096_1702683847_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *