ទិញស្រាសមកទទួលពួកម៉ាក ពុលរហូតសន្លប់ ត្រូវប្រពន្ធបញ្ជូនទៅពេទ្យទាំងយប់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់មានអាការៈធ្ងន់ធ្ងរ កំពុងស្ថិតក្នុងការសង្គ្រោះ និង ២នាក់ទៀត មិនសូវធ្ងន់ធ្ងរទេ ដោយសារពុលស្រាស ក្រោយពីនាំគ្នាំទិញ យកមកផឹកកាត់សាញ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដោយសារ ពុលស្រាសនេះ ឈ្មោះ គង់ សុហាក់ ភេទប្រុស អាយុ ៤៣ឆ្នាំ មានអាការះធ្ងន់ធ្ងរខ្លាំង រហូតសន្លប់បាត់ស្មារតី ដែលនៅពេលនេះ កំពុងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ ឯជនរងគ្រោះ ២នាក់ទៀត មិនត្រូវបានគេប្រាប់ឈ្មោះ នៅឡើយទេ ព្រោះជនរងគ្រោះទាំង ២នាក់នោះ មានអាការះស្រាល ហើយមិនត្រូវបាន គេបញ្ជូនមកកាន់ មន្ទីរពេទ្យនោះទេ ។
ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ជនរងគ្រោះឈ្មោះ គង់ សុហាក់ បានទិញស្រាស ទទួលមិត្តភ័ក្តិ ២នាក់ ដែលមកលេងផ្ទះ ក្រោយពេលផឹកហើយ ជនរងគ្រោះឈ្មោះ គង់ សុហាក់ បានចាប់ផ្តើម មានអាការះមិនស្រួល នៅវេលាម៉ោងជាង ១១យប់ រហូតដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ទើបសន្លប់បាត់ស្មារតី ហើយក្រុមគ្រួសារ ក៏បានបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យតែម្តង ។
លោក សូរិន្ទី រ៉ាវុឌ្ឍី ប្រធានមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះមានអាការះធ្ងន់ធ្ងរ ដោយសារក្រុមគ្រួសារ បញ្ជូនមកកាន់មន្ទីរពេទ្យ យឺតពេល ដែលនៅពេលនេះក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ សង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុត៕

W@t-141223

W@t-141224

Loading...

Leave a Reply

Your email address will not be published. Required fields are marked *