ទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍កើតឡើងទូទាំងប្រទេស ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ កើតឡើង​១០​លើក (​យប់​៣​លើក​) ស្លាប់​៨​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​២​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក ស្លាប់​១​នាក់​, បត់​គ្តោះ​ថ្នាក់​៣​លើក ស្លាប់​១​នាក់​។

សរុប​ស្លាប់​៨​នាក់​៖ ម៉ូតូ​៦​នាក់ (​មិន​ពាក់មួក​៥​នាក់​),​ថ្មើរជើង​២​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​១​លើក​, ម៉ូតូ និង​រថយន្ត​តូច​៥​លើក ស្លាប់​៤​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត យាន​១៩​គ្រឿងក្នុង​នោះ​មាន​៖ ម៉ូតូ​១១​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​២​នាក់​។ យានយន្ត​បង្កហេតុ​៖ ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ​៖ ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​២​លើក​

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន កំពង់ធំ​១​លើក ស្លាប់​២​នាក់​,​កំពង់ចាម​៣​លើក ស្លាប់​១​នាក់​របួស​៣​នាក់​, កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់​របួស​៣​នាក់ (​ស្រី​១​នាក់​), រតនគីរី​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​,​កំពត​១​លើក ស្លាប់​១​នាក់​, កោះកុង​១​លើក ស្លាប់​ស្រី​១​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១២២៦​គ្រឿង (​ម៉ូតូ​៥២%) មធ្យោបាយ​ល្មើស​១៨៥​គ្រឿង​(​ម៉ូតូ​៧២%) អប់រំ​៧៣​គ្រឿង​(​ម៉ូតូ​៣៩%) មធ្យោបាយ​ពិន័យ​១១២​គ្រឿង​(​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦៣៣​គ្រឿង អប់រំ​៤៧​គ្រឿង ពិន័យ​សរុប​៨៦​គ្រឿង (​មួក​៧១​គ្រឿង​,​កញ្ចក់​១៥​គ្រឿង​,​ស្រវឹង​គ្មាន​គ្រឿង​, ផ្សេង​ៗ​គ្មាន​គ្រឿង​៕

Loading...