ទិ​ត្យ វិច្ឆិកា បង្ហាញ​សារ​ទាមទារ​សំណង តែគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឌែ​លតា ​ប្តឹង​តប​វិញ ពី​បទ​បរិហា​កេរ្តិ៍

ភ្នំពេញ​៖ តារាចម្រៀង ទិ​ត្យ វិច្ឆិកា ដែល​មានរឿង​រ៉ាវ​ជាមួយនឹង ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឌែ​លតា ដែល​មាន​លោក សា​បូ អូ​ហ្សា​ណូ ជា​អគ្គនាយក ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ឆបោក​អំពី​គម្រោង​ទិញ​ផ្ទះ​ដោយ​ការ​បង់ប្រាក់​រំលស់​។

តាម​រយៈ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង ទិ​ត្យ វិច្ឆិកា បាន​បង្ហាញ​ថា “​ថ្ងៃនេះ​ជា​ថ្ងៃ​ច័ន្ទ​ហើយ សូម​លោក សា​បូ​អូ​ហ្សា​ណូ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឌែ​លតា ភី​អិ​ល​ស៊ី ជ្រាប​ថា សូម​លោក​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​ថវិកា​ដែល​ខ្ញុំ​បាន​កក់​ផ្ទះ​ចំនួន ៣.៥០០​ដុល្លារ នៅ​ស្ងួន​ពេជ្រ ត្រឡប់ មក​វិញ​ផង​បាទ និង​រំលាយ​កិច្ចសន្យា​ប្រាក់​កម្ចី​ចំនួន ៣១.៥០០​ដុល្លារ ដែល​ខ្ញុំ​មិន​បាន​ទទួល​សាច់ប្រាក់​សុទ្ធ​ពី​ក្រុមហ៊ុន​របស់​លោក​ចោល​ផង បើ​លោក​មិន​មេត្តា​ដោះ ស្រាយ នៅ​ថ្ងៃនេះ​ទេ ខ្ញុំបាទ​នឹង​សុំ​ចេញ វី​ដេ​អូរ​ឃ្លី​ប មួយទៀត​ហើយ​ណា​បាទ ហើយ​ខ្ញុំ​នឹង​ផ្សាយ​ចេញ​ទៅ​ជូន​ប្រជាជន​ខ្មែរ​ទាំងអស់​បាន​ជ្រាប ថា​តើ​លោក​ឯកឧត្តម បណ្ឌិត ជា​អ្នក​ណា ហើយ​មាន​តួនាទី​អ្វី នៅ​ក្នុង​ជួរ​មន្ត្រីរាជការ »​។

ជាមួយ​គ្នា​នេះ លោក ទិ​ត្យ វិច្ឆិកា ក៏​បាន​សរសេរ​បែប​ត្អូញត្អែរ​ទៀត​ថា ៖ « សុំ​ទោស​ផង ឯកឧត្តម ព្រោះ​ខ្ញុំ​ក្រ​ពេក ខ្ញុំ​គ្រាន់តែ​ចង់បាន​ប្រាក់​ដែល​ជា​កំលាំង​ញើស​ឈាម​របស់ខ្ញុំ​មក​វិញ​តែ​ប៉ុណ្ណោះ ។ អាស្រ័យ​ដូច​ខាងលើ សូម​ឯកឧត្តម ទទួល​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​ផង​ទាន​ប្រុស » ។

ចំណែក អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឌែ​លតា ក៏​បាន​ចេញ​មុខ​បកស្រាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង សារ​របស់ តារាចម្រៀង ទិ​ត្យ វិច្ឆិកា ដែល​បាន​ចេញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២០ មីនា កន្លង​ទៅ​។

លោក សា​បូ អូ​ហ្សា​ណូ បាន​លើក​ឡើង​ថា ចំពោះ​សារ​ដែល​លោក ទិ​ត្យ វិច្ឆិកា សរសេរ​បង្ហោះ​នោះ​គឺជា​ការ​ចោទប្រកាន់ និង​បរិហារកេរ្តិ៍​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​ព្រមាន​ចំ​ៗ​ផង​ដែរ​ថា ប្រសិនបើ​តារាចម្រៀង​រូប​នេះ​មិន​បញ្ឈប់​សកម្មភាព​នោះ​ទេ លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ចោទ​ប្ដឹង​ពី​បទ​បរិហា​កេរ្តិ៍​ដែល​ជា​បទល្មើស​កម្រិត​ព្រហ្មទណ្ឌ​។

លោក សា​ម៉​ន បណ្ឌិត ក៏​បាន​បញ្ជាក់​ផង​ដែ​ថា ករណី​ខាងលើ​នេះ​ក្រុមហ៊ុន​មិន​បាន​ជាប់​នៅ​ក្នុង​រឿងហេតុ​នៃ​ការ​ឆបោក​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​ក៏​បាន​ក្លាយទៅជា​ជន​រង​គ្រោះ​ដែរ ព្រោះ​ជន​ដែល​ឆបោក​ពិតប្រាកដ​ម្នាក់​នោះ​មានឈ្មោះ ថា ថុ​ន ហើយ​ពិតជា​អតីត​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឌែ​លតា ប្រាកដ​មែន​។ ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី តាមដាន​រក​ឃើញ​ករណី​ឆបោក និង​ក្បត់​ទំនុកចិត្ត​ក្រុមហ៊ុន​។

លោក​បាន​បញ្ជាក់​ទៀត​ថា ៖ ខណៈ​ពេល​ដែល​លោក ថា ថុ​ន នៅ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ជន​ឆបោក​រូប​នេះ បាន​លួច​ទៅ​បើក​ក្រុមហ៊ុន​ឯកជន​សាងសង​ផ្ទះល្វែង​បង់​រំ​លោះ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន ហើយ​យកកេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន ឌែ​លតា ទៅ​ប្រើ ដើរ​បោកប្រាស់​អតិថិជន​។ ដោយឡែក​ចំពោះ​ប្រាក់​កក់​យក​ពី​អតិថិជន​ចំនួន ២៥០០​ដុល្លារ ជា​លើក​ដំបូង​នៃ​ការ​បង់​រំលស់ ក៏​ក្រុមហ៊ុន​មិន​បាន​ទទួល​សូ​ម្បី​មួយ​រៀល ដូច្នេះ​តើ​មាន​ហេតុផល​ណា​ដែល​ត្រូវ​ក្រុមហ៊ុន​សង​ប្រាក់​ទាំងនោះ​ទៅ​ឱ្យ​អតិថិជន​វិញ បើ​សូ​ម្បី​តែ​ក្រុមហ៊ុន​ក៏​ក្លាយជា​ជន​រង​គ្រោះ​របស់​ជន​ឆបោក​ម្នាក់​នេះ​ដែរ​នោះ​៕

Loading...