ទីក្រុង២៦នៃបណ្តាប្រទេសអាស៊ានជាទីក្រុងសាកល្បងសម្រាប់បណ្តាញទីក្រុងឆ្លាតវៃ

កាលពីថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨ បណ្តាទីក្រុងចំនួន២៦នៃប្រទេសសមាគមអាស៊ានទាំង១០ ត្រូវគេដាក់ឈ្មោះថា ជាទីក្រុងសាកល្បងសម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន(ASEAN Smart Cities Network) ។

កំណត់សម្គាល់ដែលបានផ្សាយ ពេលថ្នាក់ដឹកនាំប្រទេសចំនួន១០បានជួបគ្នានៅសិង្ហបុរីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដោយបង្ហាញសំណើបង្កើតបណ្ដាញ ទីក្រុងឆ្លាតវៃអាស៊ាននេះ ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយប្រទេសសឹង្ហបុរី ត្រូវគេមើលឃើញថា ជាវេទិការួមគ្នាមួយ ដែលមានទីក្រុងរហូតដល់៣ក្នុងចំណោមប្រទេសសមាជិកអាស៊ាន១ ដែលត្រូវឆ្ពោះទៅរកគោលដៅរួមនៃការអភិវឌ្ឍទីក្រុងប្រកបដោយភាពវាងវៃ និងប្រកបដោយនិរន្តភាព ។ ទីក្រុងទាំងនោះ រួមមាន ទីក្រុងសិង្ហបុរី, ចូហរ បារូ (Johor Bahru), ភូកេត, យ៉ាំងហ្គោន, ភ្នំពេញ និងទីក្រុងវៀងចាន់ជាដើម ។

តាមការពន្យល់ពីដំណើរការបណ្តាញទីក្រុងឆ្លាតវៃអាស៊ាននេះ គេបានលើកឡើងភ្លាមការប្រឈមទៅនឹងបញ្ហានគរូបនីយកម្ម និងផលប៉ះពាល់ផ្សេងទៀត ដូចជា ការកកស្ទះចរាចរ, គុណភាពទឹក និងខ្យល់អាកាស ។ បញ្ហានេះ ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល អាចត្រូវបានប្រើដើម្បីដោះស្រាយ ដើម្បីលើកកម្ពស់គុណភាព ភាពងាយស្រួលទទួលបានសេវាកម្មឆាប់រហ័ស ។

សមាជិកអាស៊ានមួយចំនួនកំណត់រួចជាស្រេចតំបន់ជាក់លាក់ថា ជាទីក្រុងស្អាត ឫបង្កើតគំរោងជាទីក្រុងឆ្លាតវៃ ។ បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន នឹងបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងទាំងនេះ នាំយកនូវទីក្រុងឆ្លាតវៃរួមគ្នាដើម្បីរួមចំណែកកសាងសហគមន៍អាស៊ានទាំងមូល ។

ចំណុចសំខាន់ៗនៃបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន (SMART CITIES NETWORK)

ការកត់សម្គាល់ចំណុចស្នូលខ្លះៗថា ទីក្រុងជាសមាជិក នឹងបង្កើតផែនការសកម្មភាពជាក់លាក់សម្រាប់ទីក្រុងរបស់ពួកគេ។ ផែនការសកម្មភាពទាំងនេះ មានគម្រោងជាក់លាក់ និងសកម្មភាពដែលទីក្រុងសមាជិក នឹងអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ ។

បណ្តាញទីក្រុងឆ្លាតវៃមួយត្រូវបង្កើតឡើងដោយទីក្រុងជាសមាជិកមួយ, ការបកស្រាយនិយមន័យ របស់ទីក្រុងឆ្លាតវៃ, ការបង្កើតគោលការណ៍សំខាន់ៗ និងការកំណត់លទ្ធផលស្នូលជាដើម ។

សេចក្តីព្រាងដំបូងនៃបណ្តាញទីក្រុងឆ្លាតវៃនេះដោយប្រទេសសឹង្ហបូរី បានបញ្ជូនទៅរដ្ឋជាសមាជិកអាស៊ាន កាលពីខែមុន ។ គោលបំណងទទួលបានការគាំទ្រក្នុងកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (Smart Cities) លើកដំបូង គ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០១៨ ។ មេដឹកនាំប្រទេសប្លុកអាស៊ាននឹងអនុម័តសេចក្តីព្រាងគម្រោងនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ។

ជាផ្នែកមួយនៃក្របខ័ណ្ឌនេះ ទីក្រុងជាសមាជិកអាចភ្ជាប់គ្នាជាមួយដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីសហប្រតិបត្តិការលើការអភិវឌ្ឍក្រុងឆ្លាតវៃផងដែរ ។

ថ្នាក់ដឹកនាំប្តេជ្ញាកសាងប្រទេសមានភាពរឹងមាំ និងមានភាពជឿនលឿន រីកចម្រើននៅលើសកលលោក

នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន បានថ្លែងការណ៍រួមពីចក្ខុវិស័យ គោលការណ៍គន្លឹះមួយចំនួន គូសបញ្ជាក់ការប្តេជ្ញាចិត្តជាក្រុម ។ នេះគឺស្របទៅនឹងប្រធានបទ ភាពធន់ទ្រាំ និងការច្នៃប្រឌិតរបស់ប្រធានអាស៊ានសឹង្ហបូរី ។

សេចក្ដីថ្លែងការណ៍រួម មេដឹកនាំអាស៊ានទទួលស្គាល់ការផ្លាស់ប្តូរកើនឡើងមិនឈប់ឈរលើសកលលោក និងបានប្តេជ្ញាចិត្តកសាងអាស៊ានមួយឲ្យបានរឹងមាំ ប្រកបដោយភាពច្នៃប្រឌិត ហើយ “នៅពេលមានបញ្ហាប្រឈម អាចស្វែងរកតាមរបៀបសម្របសម្រួល សមាហរណកម្ម និងប្រសិទ្ធភាព” ជាមួយគ្នា ។

ក្នុងចំណោមបញ្ហាជាច្រើនទៀត ថ្នាក់ដឹកនាំអាស៊ានផ្តើមព្រមព្រៀងលើសន្ធិសញ្ញាធ្វើបត្យាប័នអាស៊ាន គោលបំណងពង្រឹងសមត្ថភាព ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។ មេដឹកនាំអាស៊ានក៏យល់ព្រមធ្វើការយ៉ាងសកម្ម ឆ្ពោះទៅរកការបញ្ចប់ប្រកបដោយក្រមសិលធម៌ និងប្រសិទ្ធភាព ក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។

មេដឹកនាំអាស៊ានក៏បានថ្លែងការណ៍ដាច់ដោយឡែកស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ទូរគមនាគមន៍ផងដែរ ។ មេអាស៊ានទទួលស្គាល់ថា ការសម្ងាត់អ៊ីនធើណែតគឺជា “បញ្ហាឆ្លងកាត់” តម្រូវឱ្យមានជំនាញសម្របសម្រួលពីអ្នកពាក់ព័ន្ធជាច្រើន ក្នុងតំបន់ផ្សេងៗគ្នាដើម្បីដោះស្រាយឲ្យមានប្រសិទ្ធភាព និងបានកត់សម្គាល់ថា ដែនអ៊ិនធើណែតមានសក្តានុពលតំណាងឱ្យ “ការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងតំបន់ដ៏សំខាន់” ។

មូលហេតុនេះហើយ មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មី ភាពចាំបាច់កសាងសហប្រតិបត្តិការ ការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមកលើគោលនយោបាយសុវត្ថិភាពអ៊ីនធឺណិត និងគំនិតផ្តួចផ្តើមកសាងសមត្ថភាពផងដែរ ៕ សុរ្ម័ន

Loading...