ទីក្រុង​ភាគ​ខាងជើង​ជប៉ុន​ គ្របដណ្តប់​ដោយ​ព្រឹល​ធ្លាក់​កម្រាស់​ជិត​២​ម៉ែត្រ​

​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​ ក្នុង​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ គេ​បាន​នាំ​គ្នា​ជីក​កកាយ​ព្រឹល​ធ្លាក់​ក្នុង​កម្រាស់​ជិត​១.៨​ម៉ែត្រ​ បន្ទាប់​ពី​ព្យុះ​ព្រឹល​មួយ​យ៉ាង​ធំ​ធ្លាក់​មក​ចំ​ក្នុង​រដូវរងា​នេះ​។​

​ទាហាន​យ៉ាងតិច​៥០​នាក់​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជីក​កកាយ​ព្រឹល​ចេញពី​ផ្លូវ​ស្ថិត​នៅ​តំបន់​ Hokkaido​ និង​នៅ​តំបន់​ Rausu​ ដែល​ជា​តំបន់​រង​គ្រោះ​ខ្លាំង​ជាងគេ​ដោយ​ព្យុះ​ព្រឹល​ធ្លាក់​កាលពី​ស​ប្តា​ហ៍​មុន​។​ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​សេចក្តី​ព្រមាន​អំពី​ការ​បន្ត​ធ្លាក់​ខ្យល់​ខ្លាំង​ និង​ព្រឹល​ធ្លាក់​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ខាងលើ​នេះ​។​

​ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា​ សុំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ស្នាក់​នៅ​ក្នុងផ្ទះ​ ប្រសិនបើ​ពុំ​មានការ​ចាំបាច់​ទេ​ គឺ​កុំ​ចេញ​ក្រៅ​ឲ្យ​សោះ​ ។​ វា​ងាយ​នឹង​រងគ្រោះថ្នាក់​ដោយសារ​តែ​ព្យុះ​ព្រឹល​នេះ​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ ព្រឹល​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ បង្ខំ​ឲ្យ​ដំណើរការ​តាម​ផ្លូវដែក​ជិត​១០០​ជើង​ត្រូវ​ផ្អាក​សេវា​បណ្តោះអាសន្ន​ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ជាង​៤​ពាន់​នាក់​៕​ យ៉ា​ត​ សុមេធ​

snow-covered-street-in

Loading...

Leave a Reply

Your email address will not be published. Required fields are marked *