ទីតាំងបនល្បែងលោក តុង មានបៀអាប៉ោង បានកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង

ខេត្តសៀមរាប៖ កាលស្រែកហ៊ោយ៉ាងសប្បាយស្ថិតនៅ មិនឆ្ងាយពីប៉ុស្តិ៍រដ្ឌបាលស្លក្រាម ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។

គេមិនដែលឃើញ មេប៉ុស្តិ៍ សង្កាត់ស្លក្រាម និងអធិការក្រុងសៀមរាប មកអើត ឈ្ងោកឫក៏ធ្វើការបង្រ្កាប ក្រុមអ្នកញៀនល្បែង ទាំងនោះសោះឡើយ បណ្តាលអោយពលរដ្ឋដែលរស់នៅជិតទីតាំង បនល្បែង នោះ បានដាក់ការសង្ស័យថា មេប៉ុស្តិ៍ស្លក្រាម និង អធិការក្រុង ប្រហែលជាត្រូវថ្នាំសណ្តំពីក្រុមអ្នកលេងល្បែងទាំងនោះហើយ មើលទៅបាន ជាទុកឪកាសឲ្យក្រុមអ្នកលេងល្បែងទាំងនោះថ្លើមធំហ៊ាន បើកលេង មិនខ្ចីខ្លាចច្បាប់អ្វីបន្តិចសោះ។

ទង្វើយ៉ាងគឃ្លើនរបស់ នាយប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាម និង អធិការក្រុងសៀមរាប គឺបានប្រឆាំងនិងបទបញ្ជារបស់ សម្តេចក្រឡាហោម សរខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃទៀតផង។

សូមនិយាយឡេីងវិញថា សម្តេចក្រឡាហោមបានដាក់បទបញ្ជាយ៉ាងមឹងម៉ាត់ត្រូវតែលុបបំបាត់បញ្ហាល្បែងស៊ីសងគ្រប់ ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខានតែបាន។ព័ត៌មានដូចជាសារមួយផ្ញើទៅដល់លោក ស្នងការ ខេត្តសៀមរាប ជូនលោកអោយបានដឹង ប្រសិនជាលោកស្នងការ លោកបានដឹងហើយ គួរតែលោកដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឪវាទ ចុះបង្រ្កាបដើម្បីរួមចំណែកអនុវត្ត ភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ ចំណុចរបស់ក្រសួងមហាផ្ទៃផងដែរ៕

Loading...