ទីតាំងលក់ឆ្នោតមួយកន្លែងកំពុងតែលក់យ៉ាងមមាញឹក ពេលដែល សមត្ថកិច្ចមើលរំលង

ខេត្តកំពង់ចាម៖ កន្លែងលក់ឆ្នោត មួយកន្លែង ដែលគេដឹងសឹង តែគ្រប់គ្នាថា ជាកន្លែងមេឆ្នោតធំនៅក្នុងខេត្តកំពង់ចាម ដែលត្រូវបានគេហៅថា ចែមុំៗ មានទីតាំងស្ថិតនៅខាងក្រោយរោងមហោស្រប ខេត្តកំពង់ចាម ក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កំពុងតែលក់យ៉ាងមមាញឹក ញាប់ដៃញាប់ជើងដោយមិនខ្លាចរអារ សមត្ថកិច្ចបន្តិចសោះឡើយ។

ទោះជាមានការចុះចាប់ជាច្រើនដងមកហើយក្ដី ក៏ហាក់ដូចជាមានការត្រូវរួវគ្នាដដែលៗ ដោយក្រោយពេលសមត្ថកិច្ចចុះចាប់ហើយ កន្លែងលក់ឆ្នោតមួយនេះ នៅតែបើកលក់ជាធម្មតាមានអ្នកចូលចាក់ជាហូរហែដដែល ។

រហូតមកទល់ពេលនេះ គេមិនទាន់ឃើញមានការង្ក្រាបអោយបាក់ស្បាតណាមួយទេ ពីសំណាក់សមត្ថកិច្ច។

ប្រជាពលរដ្ឋនៅទីនោះ បានអោយដឹងថា កន្លែងលេងឆ្នោតនេះ គឺបើកជាយូរមកហើយៗមិនដែលមាននរណាហ៊ានប៉ះពាល់នោះទេ។

ប្រជាពលរដ្ឋសំណូមពរ លោកអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ និងកម្លាំងសមត្ថកិច្ច ជាពិសេសលោកស្នងការ ដែលទើបតែឡើងកាន់ដំណែងថ្មីៗ លោក ឯម កុសល មេត្តាជួយចាត់ការរឿងល្បែងស៊ីសងនេះផង ព្រោះថាវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខ ភូមិឃុំមានសុវត្ថិភាព បង្កជាអំពើចោរកម្ម លួច ឆក់ប្លន់ថែមទៀតផង ។ ណាមួយ កន្លែងចាក់ឆ្នោតនេះ ស្ថិតនៅជិតនឹងសាលារៀនផងដែរដែលជាគំរូ
អាក្រក់មួយសម្រាប់ប្អូនៗ ជាសិស្សសាលាផងដែរ ។

ចំពោះបញ្ហានេះ មិនអាចសុំគារបំភ្លឺបានទេពីលោកស្នងការខេត្តកំពង់ចាមដោយសារលោកជាប់ប្រជុំ ៕

 

Loading...