ទីតាំងល្បែងសុីសងមានគ្រប់ប្រភេទ ដែលនៅខាងក្រោយអគ្គីនីកម្ពុជាក្បែរវត្តភ្នំក្នុងអាគាបាក់បែក ជាប់ផ្លូវលេខ១៣ កំពុងតែផ្កើននៅច្បាប់

ភ្នំពេញ៖ ទីតាំងណេត (យីហោ79)បង្កប់ល្បែងសុីសងខុសច្បាប់ជាច្រើនកំពុងបើកលេងយ៉ាងរលូន អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញមើលមិនឃើញ ៖ សូមបញ្ជាក់ថាទីតាំងមួយនេះឋិតនៅខាងក្រោយអគ្គីនីកម្ពុជាក្បែរវត្តភ្នំក្នុងអាគាបាក់ បែកតាមបណ្ដោយផ្លូវលេខ ១៣ ស្ថិតក្នុងសង្កាត់ វត្តភ្នំខណ្ឌដូនពេញ ។

បើតាមប្រភពពី ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងមួយនេះ កំពុងតែបើកលេងយ៉ាងរលួន បំពានយ៉ាងធ្ងន់ធ្ងរទៅលើ ប្រសាសរបស់ សម្ដេច ក្រឡា ហោម សខេង ដែលកន្លងមក សម្ដេច ធ្លាប់ដាក់បទបញ្ជាឲ្យបិតទាំងអស់រាល់បនល្បែងសុីសងខុសច្បាប់ ហើយនៅពេលថ្មីៗ នេះទៀត លោក ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានីភ្នំពេញ ធ្លាប់បានចេញបទបញ្ជាឲ្យលោកអភិបាលខណ្ឌ ទាំង១២ អនុវត្ត គោល នយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព ទាំង៩ចំណុច របស់ រាជរដ្ឋា ភិបាល បង្ក្រាប រាល់បទល្មើសទាំងអស់ជាពិសេសគឺល្បែងសុីសងនេះតែម្ដង ។

សូមបញ្ជាក់ថាល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែងទៀត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញដែលអជ្ញាធរខណ្ឌអសមភាពក្នុងការបង្កាប់ ៖ ដូច្នេះហើយទើបប្រជាពលរដ្ឋរស់ក្នុងខណ្ឌដូនពេញ សំណូមពរ ដល់ លោក សុខ ពេញ វុធ ដែលជា អភិបាលនៃ អភិបាល ខណ្ឌដូនពេញមេត្តាលោកមាន វិធានការ ទប់ស្កាត់និងបង្កាបផង ព្រោះករណីកើតមានចោរលួចចោរប្លន់និងអំពើហឹង្សាក្នុងគ្រួសារ ដើម ចមកើត ចេញពីបនល្បែងនេះតែម្ដង ៕

 

Loading...