ទីតាំងស្តុកឈើមួយកន្លែងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើបញ្ជា អោយមន្ត្រីថ្នាក់ខេត្តចុះបង្ក្រាប

ខេត្តស្ទឹងត្រែង ៖ជំនាញរដ្ឋបាលព្រៃឈើខេត្តបានធ្វើការចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតអត់ច្បាប់មួយកន្លែង ធ្វើឡើងក្រោមបទបញ្ជារបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល នឹង ដឹកនាំកំលាំងដោយលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ។

ការចុះបង្ក្រាបទីតាំងស្តុកឈើខាងលើនេះ បានធ្វើកាលពីវេលាម៉ោង៤:០៥ នាទី ល្ងាច ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៥ស្ថិតក្នុង ភូមិ លើ សង្កាត់ ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជុំវិញការចុះបង្ក្រាបឈើប្រណិតខាងលើនេះ មន្ត្រីជំនាញមិនបានបញ្ជាក់ពីឈ្មោះរបស់ម្ចាស់ឈើនៅឡើយទេ ដោយសារតែពុំមានអ្នកណាម្នាក់ប្រាប់ពីឈ្មោះម្ចាស់ឈើឡើយ។

មន្ត្រីជំនាញបានបញ្ជាក់ថា:ឈើទាំងអស់នោះមានចំនួន៨៨ កំណាត់ គិតទាំងឈើប្រណិត និង ឈើប្រភេទលេខ១ ដែលមានមុខកាត់ ៤០ ទៅ៥០ សង់ទីម៉ែត្រ កំរាស់ ១តឹក ប្រវែងជាង ២ ម៉ែត្រ ហើយនៅមានឈើដែលគេជ្រៀកជា ថូរ បោស មូល មានមុខធំៗចំនួន ៥ ដុំ ផ្សេងទៀត ប៉ុន្តែនៅសល់ ឈើជាច្រើនកំណាត់ ដែលឈ្មួញលាក់ទុកនៅក្នុងទឹក គឺមិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ន ឈើទាំងអស់នេះត្រូវបានមន្ត្រីជំនាញរឹបអូសយកមករក្សាទុកនៅខ័ណរដ្ឋបាលព្រៃឈើទាំងយប់ ប៉ុន្តែនៅមិនទាន់ធ្វើការវាស់វែងនៅឡើយ។

សូមបញ្ជាក់ថា:ជំនួញឈើប្រណិតនៅក្នុងខេត្តស្ទឹងត្រែង កំពុងតែកើតមានពេញបន្ទុក មិនថាតាមផ្លូវគោក ឬ ផ្លូវទឹក នោះទេ ហើយគេសង្កេតឃើញថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែងមិនសូវជាយកចិត្តទុកដាក់ក្នុងការបង្ក្រាបឡើយ។ជាក់ស្តែង ការចុះបង្ក្រាបសិបិ្បកម្ម កែច្នៃឈើអត់ច្បាប់ ក៍ដូចជាទីតាំងស្តុបឈើឥតច្បាប់ ជាច្រើនលើកកន្លងទៅនេះ គឺសុទ្ធសឹងតែជាបញ្ជារបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល។

ហើយការមិនចុះបង្ក្រាបនេះត្រូវបានគេសង្ស័យថា ជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តមិនហ៊ានចុះបង្ក្រាបព្រោះខ្លាចប៉ះពាល់ ឆ្នាំងបាយរបស់ខ្លួន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *