ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅភូមិទ្រា៤ កំពុងបើកលេងយ៉ាងរលូន

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងកំពុង បើកលេងយ៉ាងរលូននៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីខាងលើនេះកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងហាក់ដូចមិនញញើតនឹងអាជ្ញាធរ ជាពិសេសលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បន្តិចឡើយ ដោយមិនដឹងម្ចាស់ទីតាំងនោះមានខ្សែស្រឡាយ ឬ ក៏ខ្នងបង្អែកធំយ៉ាងណាទេបានជាហ៊ានបែបនេះ ។

ប្រភពព័ត៌មានពីមន្ត្រីតូចតាចបម្រើការនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានលួចបង្ហើបថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើនេះបើកដំណើរការយ៉ាងរលូនបែបនេះដោយសារ មានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ខណ្ឌ រួមទាំងអាវុធហត្ថខណ្ឌទៀតផង ទើបទីតាំងនេះហ៊ានបើកមិនខ្លាចអ្វីសោះ ។

ជុំវិញបញ្ហានេះសង្ឃឹមថាលោក ពេជ្រកែវមុន្នី អភិបាលខណ្ឌមានជ័យ នឹងចាត់វិធីការចំពោះទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដើម្បីចូលរួមលុបបំបាត់ល្បែងស៊ីស ង ជាពិសេសអនុវត្តន៍តាមបទបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកន្លងមកលោកបានដាក់បញ្ជាអោយអាជ្ញាធរទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសង ដូចជា ភ្នាល់បាល់អនឡាយ ហ្គេមបាញ់ត្រី នឹងល្បែងជល់មាន់ រួមទាំងល្បែងផ្សេងទៀតដែលខុសពីច្បាប់ ៕

 

Loading...